បើកម៉ូតូទៅបុករថយន្តពីក្រោយដែលខូច ឈប់ ៖ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

0
10

(បន្ទាយមានជ័យ) បុរស២នាក់សង្ស័យស្រវឹងបើកម៉ូតូទៅបុករថយន្តឈប់ខូចពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងកើតរោងចក្រទឹកកក ចម្ងាយពី២០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្តបានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ ឈឿម ចក់ ភេទប្រុសអាយុ២៩ឆ្នាំ អ្នកបើកម៉ូតូម៉ាកហុងដាសេរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក.៨៥០៩ បជ១ និងអ្នករួមដំណើរ ឈ្មោះម៉ៅ ពេជ្រ ភេទប្រុសអាយុ៣២ឆ្នាំ ទាំង២នាក់ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖មុនពេលកើតហេតុនោះបុរសទាំង២នាក់បើកម៉ូតូពីកើតទៅលិចក្នុងល្បឿនលឿនម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវហើយសង្ស័យស្រវឹងទៀតផងពេលបើកមកដល់ចំណុចកើតហេតុមានរថយន្តម៉ាកHYUNDAI ពណ៌សពាក់ស្លាកលេខ បាត់ដំបង ៣A-១២៩៩ ដឹកស្រូវឈប់ខូចក្នុងទិសដៅស្របបានកាច់មែកឈើដាក់ជាសញ្ញាតែភ្លើងបំភ្លឺមិនគ្រប់គ្រាន់ បណ្តាលម៉ូតូទៅបុករថយន្តពីក្រោយពេញទំហឹងធ្វើឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែង ឯអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រ ពៃណី វត្ថុតាងម៉ូតូនិងរថយន្តនគរបាកយកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here