ខ្ញុំបាទ ព្រំ ហួយ ជាតំណាងអោយក្រុមហ៊ុនអេវើប្លូម ដែលមានទីតាំងស្ថិតក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

0
35

ខ្ញុំបាទ ព្រំ ហួយ ជាតំណាងអោយក្រុមហ៊ុនអេវើប្លូម ដែលមានទីតាំងស្ថិតក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សូមបញ្ជាក់ជូនបងប្អូនសារធារណៈជនថា ពាក់ព័ន្ធនឹងការផ្សាយរបស់ពត៌មាន និងគេហទំព័រមួយចំនួនបានចុះផ្សាយកាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នោះ ជាព័ត៌មានមិនពិត និងមិនទាន់ប្រមូលគ្រប់ជ្រុងជ្រោយនៅឡើយ ដោយធ្វើការចុះផ្សាយយកតែព័ត៌មានពីភាគីម្ខាង ។

ខ្ញុំបាទចាត់ទុកការចុះផ្សាយកន្លងមកនេះថាជាព័ត៌មានដែលមានលក្ខណៈញុះញុងទាំងស្រុង និងសង្ស័យពួកគាត់បានទទួលលាបសក្ការៈ ពីប្រជាពលរដ្ឋ ឬជួយក្នុងន័យជាថ្នូរនឹងការដោះដូរអ្វីមួយហើយក៍មិនដឹង។

ក្នុងនាមខ្ញុំជាតំណាងអោយក្រុមហ៊ុន កន្លងទៅយើងខ្ញុំពុំដែលចូលឈូសឆាយដីព្រៃខុសច្បាប់ឡើយ ដីដែលក្រុមហ៊ុនចូលឈូសឆាយគឺមានប្លង់រឹងត្រឹមត្រូវចេញដោយមន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំងតាំងពីឆ្នាំ២០១៤មកម្លះ ដោយពុំដែលល្មើសនឹងច្បាប់ឡើយ ហើយក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍ដែលទទួលស្គាល់ដោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងមានច្បាប់ឈូសឆាយពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ទៀតផង។

ចំពោះប្រជាពលរដ្ឋដែលគាត់បានមកទន្ទ្រានដីរបស់ក្រុម គឺទើបតែធ្វើនៅក្នុងឆ្នាំ២០១៩ នេះទេ ខាងក្រុមហ៊ុនក៏បានសម្របសម្រួលពួកគាត់ដែរតែដោយសារពួកគាត់មានអ្នកញុះញុងនៅពីក្រោយ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចដីរបស់ក្រុមហ៊ុន អេវើប្លូមនីតឌីងហ្វេកធើរី ខាងក្រុមហ៊ុនបានចូល ឈូសឆាយដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងមានច្បាប់ឈូសឆាយ ស្រាប់តែប្រជាពលរដ្ឋបានឃាត់គ្រឿងចក្រ ចង់ដុតកំទេចចោល ហើយបានគៀងគរគ្នាជាច្រើនអ្នកមានកាន់កាំបិត ពូថៅ ចបជីក ប៉ុនប៉ងសម្លាប់ កម្មករក្រុមហ៊ុនដែលជាអ្នកបើកគ្រឿងចក្រជាច្រើនលើកច្រើនសារ។
តែដោយសារខាងក្រុមហ៊ុនទៅជួយរំដោះ មកវិញ បើពុំនោះទេមិនដឹងថាពួកគាត់ចង់កាប់សម្លាប់យ៉ាងណានោះឡើយ។

ខ្ញុំបាទសូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់នោះ គ្មានលិខិតកាន់កាប់ដីធ្លីឡើយ ហើយថែមទាំងសាងសង់ខ្ទមតូចៗរំលោភលើដីកម្មសិទ្ធិរបស់ក្រុមហ៊ុនរហូតមក។ កន្លងមកក្នុងនាមខ្ញុំជាតំណាងក្រុមហ៊ុនមានតែដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចតាមនីតិវិធី ។

ខ្ញុំសូមបញ្ជាក់ថា ពេលថ្មីៗនេះ អាជ្ញាធរថ្នាក់ខេត្តក៏បានចុះត្រួតពិនិត្យដីរបស់ក្រុមហ៊ុនកំពង់រងការរំលោភបំពានពីពលរដ្ឋប្រហែល ៧០ គ្រួសារ ដែរ ហើយរកឃើញថា ដីខាងក្រុមហ៊ុនឈូសឆាយមានប័ណ្ណកម្មសិទ្ធិប្លង់រឹងស្របច្បាប់ និងមានច្បាប់ឈូសឆាយត្រឹមត្រូវទៀតផង។

ខ្ញុំសូមអោយសារព័ត៌មានដែលចុះផ្សាយព័ត៌មិនពិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន បកស្រាយអោយបានច្បាស់ ឬអាចទំនាក់ទំនងមកការិយាល័យក្រុមហ៊ុនស្ថិតនៅទីតាំងខាងលើ ដើម្បីសួរនាំឱ្យបានអោយច្បាស់មុននឹងចុះផ្សាយដើម្បីទទួលបានព័ត៌មានពិត មានសមភាពទាំងសងខាង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here