អគ្គីភ័យឆាបឆេះទាំងផ្ទះនិងរោងផ្ទុកអីវ៉ាន់ ដោយការដុតទានទុកចោលផ្អើលអ្នកស្រុកចេញមកជួយពន្លត់

0
11

(ខេត្តបាត់ដំបង )ហេតុការណ៏អគ្គីភ័យបានលេបត្របាក់ផ្ទះ០១ខ្នងនិងរោងផ្ទុកអីវ៉ាន់០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្រុមទី១៩ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពពីសមត្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុបានអោយដឹងថា
ផ្ទះទាមដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រX៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដំបូលស័ង្កសី និងជញ្ជីងស័ង្កសី (ខូចខាតទាំងស្រុង ) ដែលមានម្ចាស់ឈ្មោះ យាន វឿត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រួមនិងសម្ភារខូចខាតមាន -កង់ចំនួន០១ គ្រឿង និងគ្រែដេក០១ សរុបជាទឹកប្រាក់ចំនួន ១០០០ដុល្លារនឹងរបស់របរជាច្រើនទៀត។

ចំណែករោងទាមផ្ទុកអីវ៉ាន់០១ខ្នង មានទំហំ ៦ម៉ែត្រX៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដំបូលស័ង្កសី និងជញ្ជាំងស្បូវ (ខូចខាត២០%) ដែលមានម្ចាស់រោងឈ្មោះ
វង់ សុផាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សរុបជាទឹកប្រាក់ ចំនួន១០០ដុល្លារ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចដដែលបានអោយដឹងទៀតថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ក្រោយទទួលបានព័ត៌មានភ្លាមៗសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿងចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡានទើបអាចគ្រប់គ្រងបានទាំងស្រុងមិនអោយឆេះរាលដាលទៅផ្ទះអ្នកជិតខាងបាន ហើយក៏មិនមាននរណាម្នាក់រងរបួសឡើយ។

ជាមួយគ្នានេះដែរក្រោយពន្លត់បានជោគជ័យសមត្ថកិច្ចបានធ្វើការសាកសួរជំវិញករណីខាងលើនិងបានសន្និដ្ឋានថា មូលហេតុដែលផ្តើមអោយមានអគ្គិភ័យឆេះឡើងនេះគឺបណ្តាលមកពីលោកតា យាន វឿត ដែលជាម្ចាស់ផ្ទះខាងលើបានដុតទៀនទុកចោលដើម្បីថ្វាយបង្គំព្រះពេលទៀបភ្លឺ ទើបបណ្តាលអោយឆាបឆេះផ្ទះឡើងតែម្តងទៅ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here