សុំម្តាយៗក៏អោយទៅលេងទឹក មិនតាមមើល កុមារ២នាក់លង់ទឹកស្លាប់

0
8

សុំម្តាយៗក៏អោយទៅលេងទឹក មិនតាមមើល កុមារ២នាក់លង់ទឹកស្លាប់នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្លងជិកអូរធំ ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវេសេនីយ៍សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ សពក្មេងរងគ្រោះទាំង២នាក់ ១/ ឈ្មោះ ម៉ៅ ដាវ ភេទប្រុសអាយុ៥ឆ្នាំ។២/ ឈ្មោះវ៉ង់ វិដា ភេទស្រី អាយុ៦ឆ្នាំ ។
ក្មេងទាំង២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា រស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ម្តាយក្មេងរងគ្រោះ ឈ្មោះជុំ ស្រីថា អាយុ៣៦ឆ្នាំ បានប្រាប់ថា ៖ នៅមុនពេលកើតហេតុ កូនរបស់គាត់ ឈ្មោះ វ៉ង់ វិដា បានឲ្យថើបសុំម្តាយទៅចុះងូតទឹក២នាក់់បងប្អូន ។
ដោយក្តីអាណិតកូន ដែលពីមុនៗមកមិនដែលថើបនិងលួងលោមខ្លួនដូច្នេះ អ្នកស្រីក៏យល់ព្រមឲ្យងូតចុះងូតទឹកអាង ។
ប៉ុន្តែ ធ្វេសប្រហែស មិនបានទៅជាមួយនិងបង្ការការពារកូនតូចៗ ។
មួយសន្ទុះក្រោយមក មិនឃើញកូនក្មួយឡើងមកវិញហើយ ក៏នៅតែឆ្ការស្មៅបន្តសិន។

តមកទើបតាមរក ក៏ដឹងថា កូនក្មួយតូចៗនោះ លង់ទឹកស្លាប់់ ហើយពឹងគេឯងអោយជួយរាវរក ។

LEAVE A REPLY

Please enter your comment!
Please enter your name here