លោក ប៉ែន វណ្ណរិទ្ធ បានឲ្យដឹងថាមន្ត្រីជំនាញយើងតែងតែយកចិត្តទុកដាក់ដល់ប្រជាកសិករម្ចាស់កសិដ្ឋានដែលបានចិញ្ចឹមសត្វទាំងអស់ក្នុងខេត្តកំពង់ធំ

0
7

(កំពង់ធំ)៖លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោកតាន់ ម៉េងឆាង ប្រធានផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វទា យកពង លក់ នៅភូមិព្រៃបន្លិច សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២០ ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថាមន្ត្រីជំនាញយើងតែងតែយកចិត្តទុកដាក់ដល់ប្រជាកសិករម្ចាស់កសិដ្ឋាននានាដែលបានចិញ្ចឹមសត្វទាំងអស់ក្នុងខេត្តកំពង់ធំយើងតែងតែចុះពិនិត្យនិងបញ្ហាបន្ថែមនូវបច្ចេកទេសមួយចំនួនទៀតដល់ម្ចាស់កសិដ្ឋាន ។
លោកបន្តថាអ្វីដែលគួរអោយគិតគូរនោះគឺមន្ត្រីជំនាញយើងក៏ដូចជាអាជ្ញាធរបានខិតខំរកទីផ្សារបន្ថែមទៀតអោយបានទាន់ពេលវេលាជូនដល់ពួកគាត់ ជារាល់ថ្ងៃ ជាប្រចាំមន្ត្រីយើងបានមើលគិតគូរហើយថ្ងៃនេះយើងចុះតាមដានសុខភាពសត្វគ្រប់ប្រភេទណែនាំដល់ម្ចាស់ផ្ទះ ម្ចាស់កសិដ្ឋានអោយរក្សានូវអនាម័យ ការបាញ់ថ្នាំសំលាប់មេរោគអោយបានខ្ពស់ល្អប្រសើរបន្ថែមទៀត ។
លោកបន្តថាមន្ត្រីជំនាញយើងបានគាំទ្រទៅលើកសិករចិញ្ចឹមសត្វតាមផ្ទះ តាមកសិដ្ឋានហើយមន្ត្រីយើងឧស្សាហ៍ចុះពិនិត្យដើម្បីជួយមើលជម្ងឺសត្វជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ពេលណាមានអាការៈណាមួយមួយចំពោះសត្វទាំងឡាយហើយយើងបានធ្វើការណែនាំក្នុងការប្រើប្រាស់វ៉ាក់សាំងអោយបានត្រឹមត្រូវ ។
ជាមួយគ្នានេះម្ចាស់កសិកម្មចិញ្ចឹមទាយកសុត លោកប៉ាន់ ថូ បានឲ្យដឹងថារូបលោកនឹងគ្រួសារបានប្រកបមុខរបចិញ្ចឹមទានេះ អស់រយះពេល២០ឆ្នាំមកហើយទីផ្សារពងទាកន្លងមកនេះមានតម្លៃល្អណាស់ហើយក៏មិនមានការខាត់បង់ថវិកាដូចពេលនេះតាំងពីមានបញ្ហាមេរោគCovid-19 មកធ្វើអោយទីផ្សារពងទាមានតម្លៃថោក គាត់បន្តថារាល់ថ្ងៃនេះខ្ញុំបានចិញ្ចឹមទាយកពង ចំនួន ៧០០០ក្បាល មានទំហំដីចំនួន ៣ហិតា ក្នុងមួយថ្ងៃត្រូវចំណាយចំណីអោយវាស៊ី អស់ជាង២លានរៀល ហើយយកពងទាបានត្រឹមតែ ៥៧០០គ្រាប់ប៉ុណ្ណោះ តម្លៃ១គ្រប់ត្រឹមតែ៣២០រៀល ប៉ុណ្ណោះ ដូច្នេះការចំណាយច្រើន ចំណូលតិចណាស់ ។
ជាចុងក្រោយម្ចាស់កសិកម្មចិញ្ចឹមទាបានសំណូមពរអោយអាជ្ញាធរមន្ត្រីជំនាញនជួយរកទីផ្សារនិងតម្លៃជូនគាត់ផងនិងសូមអោយប្រជាពលរដ្ឋគាំទ្រការចិញ្ចឹមទាយកពង ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរនិងការកាត់បន្ថយការនាំចូលសត្វពីក្រៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here