សេពគ្រឿងស្រវឹងរហូតមានភាពរវេីរវាយ ចងកសម្លាប់ខ្លួន

0
121

ខេត្តកំពង់ធំ: កាលពីវេលាម៉ោង ៤:១០នាទីថ្ងៃទី ២៣ខែឆ្នូឆ្នាំ២០២០ នៅនិងរោងក្រោយផ្ទះរបស់សព
ស្ថិតនៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីមនុស្សស្លាប់ដោយធ្វើអត្តឃាត (ចងក) ។

សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ គង់ ម៉ែន ភេទ ប្រុស អាយុ៦៩ ឆ្នាំជនជាតិខ្មែរ នៅភូមិ ឃុំកើតហេតុខាងលើ។

តាមការបំភ្លឺ ឈ្មោះ គង ម៉ៅ ភេទស្រី ជនជាតិខ្មែរ ត្រូវជាប្អូនស្រីរបស់ជនរង គ្រោះ បានឱ្យដឹងថាមុនកើតហេតុ ជនរងគ្រោះសេពគ្រឿងស្រវឹងរហូតមានភាពរវេីរវាយ ចេះតែខ្លាចមុខក្រោយ យកទៅព្យាបាលហេីយដេកយាមនៅផ្ទះខ្លួន លុះដល់យបថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះរវេីរវាយពុំដេកសោះរហូតដល់ម៉ោង៣ទៀបភ្លីខ្លួនបានដេកលក់ដល់ម៉ោង ៤បានភ្ញាក់ពុំឃេីញបងប្រុស ក៍នាំប្តីដេីរក ទៅខ្ទមក្រោយផ្ទះក៍ប្រទះឃេីញបងប្រុសចងកនិងខ្សែរគោលេីរោងបានស្លាប់បាត់ទៅហើយ ។

ក្រោយទទួលព័ត៌មានភ្លាមសមត្ថកច្ចជំនាញសហការជាមួយនាយ ប៉ុស្តិ៍រដ្ឋបាល ក្រុម ប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យទីកន្លែងកើតហេតុ និងសាកសព ឃើញថានៅលេី ក មានស្នាមក្រលួត ក ទំហំ ០.១០ស.ម ព័ទ្ធក បញ្ឆិតទៅក្រោយ នៅលេីខោខ្លីមានស្នាមសេីមដាម ដោយទឹកកាម ក្រៅពីនេះនៅលេីដងខ្លួន ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ។ សមត្ថកិច្ចធ្វើការសនិដ្ឋានថាជនរងគ្រោះស្លាប់ដោយសារធ្វេីអត្តឃាត(ចងក)ខ្លួន ឯង ដោយជនរងគ្រោះសេពគ្រឿងស្រវឹង និងមានសតិមិនគ្រប់។

ក្រោយពីពិនិត្យ និងធ្វើកំណត់ហេតុរួចសមត្ថកិច្ច ប្រគល់សព ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

LEAVE A REPLY

Please enter your comment!
Please enter your name here