សូមសមត្ថកិច្ចគ្រប់បណ្ដាខេត្ត មេត្តាជួយស្វែងរក ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ បាត់ខ្លួនកាលពីម៉ោង១០ ម្សិលមិញនៅក្រុងកំពង់ឆ្នាំង សង្ស័យម៉ូតូឌុបជាអ្នកល្បួងយកទៅ

0
46

—-
កំពង់ឆ្នាំង:សូមសមត្ថកិច្ចគ្រប់បណ្ដាខេត្ត មេត្តាជួយស្វែងរកក្មួយស្រីម្នាក់នេះ ដែលកំពុងបាត់ខ្លួន (តាមរូបថត) ដែលគេសង្ស័យថាម៉ូតូឌុបមួយគ្រឿងជាអ្នកល្បួងយកទៅ។
-ក្មេងស្រីបាត់ខ្លួនមាន ឈ្មោះ ច្រឹក ឆពុំ អាយុ១៣ឆ្នាំ បាត់ខ្លួនកាលតាំងពីម៉ោង..១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែ១២ ឆ្នាំ២០២០ បើបងប្អូនណាបានឃើញសូមមេត្តាជួយផ្ដល់ដំណឹងតាមរយៈលេខ (០៨៨៤១១៣៩៩៥/០៩៦៦០៩៦៥២២) បាត់ពីមាត់កំពុងផែផ្សារក្រោម ។
-ក្មេងស្រីអាយុ ១៣ ឆ្នាំនេះមកស្នាក់នៅរៀនសូត្រ (សាលារៀនវត្តអារញ្ញ) ជាមួយជីដូននៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង។ ក្នុងការស្នាក់នៅរៀន ជាមួយជីដូន បេះជី ខ្ទឹម ស្លឹកគ្រៃ ដើម្បីលក់ចិញ្ចឹមជីវិត ចំណែកម្ដាយកូនខ្ចីនៅឯស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
-ក្រុមគ្រួសារអោយដឹងថា កាលពីព្រឹកថ្ងៃទី ២៤ ខែ ១២ ឪពុកបានជូនកូនស្រីម្នាក់នេះមកដរកំពង់លែង ដោយមិនបានជូនមកដល់ខេត្តកំពង់ឆ្នាំងទេ ពេលមកដល់មាត់កំពុងផែថ្មី ក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ច ខេត្តកំពង់ឆ្នាំងរួចហើយតាំងពីថ្ងៃម្សិលមិញ ដើម្បីឲ្យជួយស្វែងរកនិងស្រាវជ្រាវ។

LEAVE A REPLY

Please enter your comment!
Please enter your name here