គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយបណ្តាលឲ្យមនុស្សប្រុសស្រី១១នាក់ស្លាប់៨របួស៣នាក់នៅនឹងកន្លែង

0
87

(បាត់ដំបង)យោងតាមរបាយការណ៏ពីសម្ថកិច្ចស្រុកថ្មគោលនៅយប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១និង២០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពពីសម្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុបាមឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តដឹកទំនិញធុនធំដឹកទឹកកកនិងរថយន្តធុនស្រាលបើកបរ (ទិសផ្ទុយគ្នា ) ។

លោកវរសេនីយ៏ឯក ផង់សុភាព អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទីថាមានរថយន្តដឹកទំនិញធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ(3F-0169) បើកពីទិសខាងត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តកាមរី(Camry) ពណ៍ ស ពាក់ផ្លាកលេខកំពង់ស្ពឺ(2A-0377) បើកទិសផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ ប្រុស០៣នាក់ និងរបួសធ្ងន់ស្រាលចំនួន០៣ នាក់ ប្រុស ។
១/អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះ ឡេង សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (ស្លាប់ )។
២/អ្នករួមដំណើរឈ្មោះ ហ៊រ ហាន ប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តពោធិ៍សាត់ (របួសស្រាល)។
៣/អ្នកបើកបររថយន្តកាមរីឈ្មោះ ឆន អុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ( របួសធ្ងន់ )
៤/អ្នករួមដំណើរឈ្មោះ យឿន សុខ ភេទប្រុស ៣៩ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ (ស្លាប់)។
៥/អ្នករួមដំណើរឈ្មោះ រស់ ពៅ ស្រី៣៨ ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)
៦/អ្នករួមដំណើរឈ្មោះ រស់ មី ស្រី អាយុ ៥៧ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់) ។
៧/អ្នករួមដំណើរឈ្មោះ យឿន ចាន់នី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។
៨/អ្នករួមដំណើរឈ្មោះ យឿន ចាន់ណា ប្រុស អាយុ១៦ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។
៩/អ្នករួមដំណើរឈ្មោះ យឿន សាន់ ភេទប្រុស អាយុ១២ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។
១០/អ្នករួមដំណើរឈ្មោះ ឃុត គឹមសាន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) ។
១១/អ្នករួដំណើរឈ្មោះ យឿន វណ្ណឆាយ ភេទប្រុស អាយុ ១ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសស្រាល) ។

គួររំលឹកថាករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ ជំនាញនគរបាលស្រុកថ្មគោលបានធ្វើកំណត់ហេតុរួចប្រគល់ឱ្យជំនាញនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ចំណែកសាកសពជនរងគ្រោះត្រូវបានយកមកតម្កក់នៅវត្តអូរតាគីរងចាំសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here