មន្ត្រីប៉ូលីសសក្ត័៤នឹងសក្ត័៤កន្លះខេត្តរតនគិរី២នាក់ ផឹកស៊ីស្រាយ គំនុំចាស់ ប្រើកាំបិត នឹងកំប៉ុងប៊ៀយែជាអាវុធ គប់ចាក់គ្នា បណ្តាលអោយរងរបួសធ្ងន់ធ្ងរម្នាក់

0
37

ខេត្តរតនគិរី ៖ សមត្ថកិច្ច ព្យាយាម លាក់បាំង តែត្រូវបែកធ្លាយ រឿង មន្ត្រី នគ បាល ខេត្តរតនគិរី ទាស់ ពាក្យ សម្តី ក្នុង វង់ ផឹក ស៊ី រឿង គំនុំ យូរ មក ហើយ នោះ ឈាន ដល់ បង្ក ហិង្សា រ ស្ទុះ យក កូនកាំបិត ហក់ ចាក់ បំណង សម្លាប់ គ្នា បណ្តាល ឱ្យ រង របួស យ៉ាងធ្ងន់ធ្ងរ កំពុង សម្រាក វះកាត់ ព្យាបាល នៅ មន្ទី ពេទ្យ កាល់ ម៉ែត្រ នៅ ឡើយ ហើយ ហេតុការណ៍ ដ៏ គួរ ឱ្យ ចាប់ អារម្មណ៍និង ភ្ញាក់ផ្អើល នេះ បាន កើតឡើង តាំងពី វេលា ម៉ោង ប្រហែល ១២ យប់ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ មក ម្ល៉េះ ស្ថិត ត្រង់ ចំណុច ភូមិ អភិវឌ្ឍន៍ សង្កាត់ ឡា បាន សៀ ក ក្រុង បាន លុង ខេត្តរតនគិរី ។

តាម ប្រភព បាន បង្ហើប ថា ជន រង គ្រោះ ឈ្មោះ ហេង គោរព ភេទ ប្រុស អាយុ ប្រហែល
ជាង ៣០ ឆ្នាំ រស់នៅ ភូមិ ជ្រី សង្កាត់ យក្ខ ឡោម ក្រុង បាន លុង ខេត្តរតនគិរី ជា មន្ត្រី នគ បាល ព្រហ្ម ទ ណ្ឌ កំរិត ស្រាល នៃ ស្នងការដ្ឋាន នគ បាល ខេត្ត ។
ជន ដៃដល់ ឈ្មោះ រុំ សា រិ ទ្ធ ភេទ ប្រុស អាយុ ប្រហាក់ប្រហែល គ្នា មាន តួរ នាទី ជា អធិការ រង ស្រុក អូរ ជុំ ខេត្តរតនគិរី ។ ប្រភព បាន បង្ហើប ទៀត ថា ក្នុង ហេតុការណ៍ បង្កទំនាស់ ពាក្យ សម្តី រហូត ឈាន ដល់ ហឹ ង្សា ដោយ ចេតនា នោះ គឺ ផ្តើម ចេញពី ផឹក សុីជុំ គ្នា នៅផ្ទះ មិត្តភក្តិ និយាយ ទាក់ ទឹ ន រឿង គុំនំ យូរ មក ហើយ នាំ ឱ្យ មាន កំហឹង ជន ដៃដល់ បាន យក កំប៉ុង ស្រា បៀ មិន ទាន់ គាស់ គប់ ទៅ លើ ជន រង គ្រោះ មួយ ទំហឹង ។
ហើយ ជន រង គ្រោះ ស្ទុះ ហក់ ទៅ បំណង តបត តែ ត្រូវ ជន ដៃដល់ ចាប់ បានកូន កាំបិត ស្ទុះ ចាក់ ចំ សៀតផ្កា បណ្តាល ឱ្យ បាក់ ចុង ជាប់ កប់ ក្នុងសាច់ ហើយ ដួល ទៅ និង ដី បាត់ មាត់ បាត ករួច ក៏ ត្រូវ គេ ជួយ ឃាត់ ទាញ ចេញ រៀង ៗ ខ្លួន ទៅ និង បញ្ជូន សង្គ្រោះ ភ្លាម ៗ ដែរ ។
ប្រភព បង្ហើប បន្ត ទៀត ថា ជន រង គ្រោះ បាន បញ្ជូន បន្ត ដល់ ពេទ្យ កាល់ ម៉ែត្រ ហើយ ត្រូវ បាន ក្រុម គ្រូពេទ្យ ធ្វើការ វះកាត់ រួចរាល់ នៅ ថ្ងៃ ទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ ហើយ ក៏ កំពុង ត្រូវ បាន ជន ដៃដល់ សុំ ចរចា បញ្ចប់រឿង ផង ដែរ តែ រហូត មក ដល់ វេលា នេះ ទំនង មិន ទាន់ ត្រូវ គ្នា នៅឡើយ ទេ ។
មជ្ឈដ្ឋាន ជុំវិញ នៅ ខេត្តរតនគិរី ក៏ កំពុង រង ចាំ តាមដាន មើល ថា តើ ប្រព័ន្ធ ច្បាប់ និង មេ កើយ ថ្នាក់លើ នៃ ក្រសួងមហាផ្ទៃ មាន ចំណាត់ការ បែប ណា ដែរ ចំពោះ សុទ្ធតែ ជា សមត្ថ កិច្ច ហើយ បែរជា បង្ករ ហឹ ង្សា រ យ៉ាងធ្ងន់ធ្ងរ បែប នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here