ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម

0
9

(កំពង់ធំ)៖ អាណោចអាធ័មណាស់ក្មេងប្រុសម្នាក់រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦ និង ១៥នាទីថ្ងៃព្រហស្បត្តិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០ នៅចំណុចស្រះទឹកខាងត្បូងឈាងខាងក្រោយផ្ទះរបស់ជនរងគ្រោះចំងាយ ១០០ ម៉ែត្រ ភូមិសិរីសុខុម ឃុំ ឈូកខ្សាច់ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។

សពកុមាររងគ្រោះឈ្មោះ ពិសិត វឌ្ឍន: ភេទប្រុស អាយុ ២ឆ្នាំ សញ្ជាត្តិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយ ភូមិ-ឃុំកើតហេតុខាងលើ។

តាមការបំភ្លឺពីម្តាយរបស់សពឈ្មោះ ឡៃ សាយ ជនជាតិខ្មែរ បានបញ្ជាក់អោយដឹងថា៖ មុនកើតបន្តិចកូនរបស់គាត់បានដើរលេងជាមួយនឹងបងប្អូនជីដូនមួយអាយុ ២ឆ្នាំដូចគ្នាមួយសន្ទុះក្រោយមកខ្ញុំក៏ដើររកស្រាប់តែ មើលឃើញក្មេងម្នាក់ដើរ ទៅដើរមកតែបាត់ម្នាក់ទៀតខ្ញុំក៏រត់ទៅដល់ក៏ឃើញពពុះក្នុងទឹកស្រះខ្ញុំក៏រត់ទៅហៅបងប្អូនជិតខាងអោយជួយស្រង់ពីក្នុងទឹកស្រះ ពេលស្រង់មកកូនខ្ញុំបានស្លាប់បាត់ទៅហើយ ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហការជាមួយគ្រូពេទ្យធ្វើការពិនិត្យ កន្លែងកើតហេតុនិងសាកសពឃើញថា សពពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ ហើយបានសន្និដ្ឋានថា៖ សពកុមាររងគ្រោះគឺពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនមានជាប់ពាក់ពាន់និងបទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុ: រអិលជើងធ្លាក់ចូលទឹកស្រះ។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់ហើយរួចហើយសមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here