លោក ណុប ដារ៉ា អភិបាលរងខេត្តឧបត្ថម្ភ មឈូស ដាក់សព នឹងចូលថវិកាមួយចំនួនដែលជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ ៨នាក់

0
62

(បាត់ដំបង)៖នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង បានចាត់តាំងឲ្យលោកអនុសេនីយ៏ឯកហុងគឹមលាងក្រុមការងារ នាំយកថវិកាចូលបុណ្យសព ដែលគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនេះបណ្ដាលឲ្យស្លាប់ចំនួន ៨នាក់ ក្នុងនោះមួយសពទទួលបានថវិកា ១០ម៉ឺនរៀល ចំនួន ៨សព ចំពោះសពដែលក្រីក្រគ្មានថវិកាទិញមឈូសសំរាប់ដាក់ លោកណុប ដារ៉ា បានឧបត្ថម្ភ មឈូស ចំនួន៧ បន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១:២០ នៅចំណុចភូមិពពាល ខែឃុំអូរតាគី ស្រុកថ្មគោល មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តតូចនិងរថយន្តដឹកទឹកកក បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៨នាក់ នឹងរបួស ៣នាក់ ហើយសពទាំង ៨នាក់ ត្រូវបានតម្កល់ធ្វើបុណ្យនៅក្នុង វត្តអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នឹងធ្វើពិធីបូជានៅក្នុងរាត្រីនេះផងដែរ។

គួររម្លឹកដែរថានៅល្ងាចនៅដដែលក្នុងនាមជាក្រុមគ្រួសារសព៨នាក់ដែលគ្រោះថ្នាក់ចរាចរណ៏នៅក្នុងវត្តអូរតាគីក៏បានលើកម្រាមដៃដប់សូមថ្លែងអំណអគុណយ៉ាងជ្រាលជ្រៅចំពោះលោកណុបដារ៉ា អភិបាលរងខេត្តបាត់ដំបងដែលតែងតែមានចិត្តសប្បុរសធម៌ជួយទៅដល់ប្រជាពលរដ្ធដែលរងទុក្ខលំបាកជានិច្ច។ទោះបីលោកមិនបានចុះមកផ្ទាល់ក្តីក៏បានចាត់ឲ្យក្រុមការងារទៅចូលរួមយ៉ាងសកម្មបំផុត។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here