សមត្ថកិច្ចថៃធ្វើការឃាត់និងទប់ស្កាត់ពលករខ្មែរចំនួន៥២ នាក់ ដែលបានបោះជុំរុំនៅក្នុងព្រៃ ក្បែព្រំដែនថៃ -កម្ពុជា បញ្ជូនមកកម្ពុជាវិញ

0
57

ជាយដែនថៃបន្ទាយមានជ័យ : ព្រោះតែក្រពះ និងដើម្បីរកលុយមកចិញ្ចឹម ជីវិត គ្រួសារ ពលករខ្មែរចំនួន៥២នាក់ មានប្រុស ស្រី រួមនិងក្មេងតូចៗប្តូរជីវិត លួចចូលទឹកដីថៃបោះជំរុំនៅទឹកដីថៃជាប់និងព្រំដែន ខ្មែរ ថៃ ដើម្បីបន្តដំណើរស្វែងរកការងារធ្វើនៅខេត្តជាប់ព្រំដែន ខ្មែរ ថៃ ត្រូវបានកម្លាំងយោធា ការពារព្រំដែនថៃលេខ ១២១ សហការជាមួយតម្រួតនៅក្នុងតំបន់ ព្រមទាំងកម្លាំងអន្តោប្រវេសន៍ខេត្ត ស្រះកែវ ធ្វើការឃាត់ខ្លួនដើម្បីសាកសួរ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា ពលករខ្មែរទាំងអស់នេះ បានលបឆ្លងដែនតាមច្រករបៀងចូលទៅក្នុងទឹកដីថៃដោយគ្មានច្បាប់អនុញ្ញាត។ការឃាត់ខ្លួនពលករខ្មែរទាំងននេះនៅព្រលប់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ ក្នុងព្រៃដែលជាតំបន់ឧធ្យានជាតិ ប៉ាស្ងួន ដោយមានការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំតម្រួតខេត្ត គឺលោក អម្រឹត បុណ្យសុយ៉ា ក្នុងគោលបំណងគឺអនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ-១៩ ដែលកំបុងយាយីខ្លាំងនៅក្នុងប្រទេសថៃ ដោយកម្លាំងសហការទាំងនេះ បានចេញប្រតិបត្តិការទៅកាន់ចំណុចភូមិ១៤ ឃុំណងមួយ ស្រុកគោកខ្យូង ខេត្តស្រះកែវ ដើម្បីពិនិត្យ ។សមត្ថកិច្ចថៃបានបញ្ជាក់ប្រាប់សមត្ថកិច្ចខ្មែរឲ្យដឹងថាការបោះជំរុំនោះមានពលករ ៥២ នាក់ ក្នុងនោះស្រី ២៤ ប្រុស ២១ និងក្មេងតូចៗ ចំនួន ៧ នាក់ ហើយបានបញ្ជូនមកឲ្យសមត្ថកិច្ចខ្មែរដើម្បីចាត់ការបន្ត។សមត្ថកិច្ចខ្មែបានប្រាប់ឲ្យដឹងថាពលករទាំង៥២នាក់
ត្រូវបាន ក្រុមមន្ត្រីសុខាភិបាលស្រុកត្រូតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងវាស់កម្តៅ តែគ្មាននរណាម្នាក់ មានកម្តៅខ្ពស់គួរឲ្យព្រួយបារម្ភឡើយ ។បន្ទាប់ពីបានសាកសួរពលករបាននិយាយថាគឺមកពីខេត្តសៀមរាបទាំងអស់គ្នា ដោយបានលបឆ្លងដែនចូលតាមច្រករបៀងដើម្បីស្វែងទៅរក ការងារកសិកម្មធ្វើក្នុងស្រុកគោកខ្យូង និងស្រុកក្បែខាង ដោយបានកម្រៃក្នុង ១ ថ្ងៃ គឺម្នាក់ ចាប់ពី ២០០ ទៅ ៣០០ បាត ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅកាន់ទីក្រុងបាងកកឡើយ ។ពលករខ្មែរទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរនៅក្នុងតំបន់បញ្ជូនតាមរថយន្តយកទៅកន្លែងត្រួតពិនិត្យ វាសកំដៅនិងចក្តាឡេស័ក និង និងធ្វើការបង្ខាំងទុក១៤ថ្ងៃដើម្បីការពារជម្ងឺកូវូដ.១៩ ៕ ថៃសិលា

LEAVE A REPLY

Please enter your comment!
Please enter your name here