មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះផ្សព្វផ្សាយការងារលើកម្ពស់អនាម័យ និងអប់រំពីវិធីបង្ការការឆ្លងជំងឺកូវីដ១៩ និងផ្ដល់សម្ភារះមួយចំនួនជូនដល់ប្រជាពលរដ្ឋទាំង ១០ឃុំ ក្នុងស្រុករំដួល

0
59

ខេត្តស្វាយរៀង៖លោក សំ នីតូប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំស្វាយចេកស្រុករំដួលបានសហការជាមួយរដ្ឋបាលស្រុករំដួល បានចុះផ្សព្វផ្សាយការងារលើកម្ពស់អនាម័យ និងអប់រំពីវិធីបង្ការការឆ្លងជំងឺកូវីដ១៩ និងផ្ដល់សម្ភារះមួយចំនួនជូនដល់ប្រជាពលរដ្ឋទាំង ១០ឃុំ ក្នុងស្រុករំដួល ខេត្តស្វាយរៀង
នាព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

លោកសំ នីតូ បានអោយដឹងថាក្នុងថ្ងៃនេះលោកនិងមន្រ្តីការិយាល័យថែទាំសុខភាពជនបទ ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ បានសហការជាមួយរដ្ឋបាលស្រុករំដួល ផ្សព្វផ្សាយការងារលើកម្ពស់អនាម័យ និងអប់រំពីវិធីបង្ការការឆ្លងជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ។

ហើយការចុះនេះគឺមានផ្តល់ជាសម្ភារៈអនាម័យមានដូចជា សាប៊ូចំ នួន១១២០៨ដុំ ធុងទឹកចំនួន២៨២៧ សៀវភៅអប់រំអនាម័យចំនួន២៧៤៩ក្បាល និងកូនកន្ថោជ័រកូនក្មេងចំនួន១៧០ ដល់អាជ្ញាធរឃុំទាំង១០ នៃស្រុករំដួល ដើម្បីផ្សព្វផ្សាយការងារលើកម្ពស់អនាម័យ និងអប់រំពីវិធីបង្ការការឆ្លងជំងឺកូវីដ១៩ ។

លោកបានផ្តាំផ្ញើដល់ពលរដ្ឋត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ត្រូវរក្សាអនាម័យ មានគម្លាតចន្លោះ១ម៉ែត្រកន្លះលាងដៃនិឹងសាប៊ូ ជែល ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ចៀសវាងការឆ្លងដល់អ្នកផ្សេងបន្តទៀតខណះ មេរោគដ៏កាចសាហាវនេះនៅតែបន្តវាយលុកយ៉ាងខ្លាំង លើពិភពលោកធ្វើមនុស្សជាតិកើតជំងឺនេះស្លាប់ និងមានអ្នកជំងឺកើតរាប់លាននាក់ក្នុងពិភពលោករហូតមកដល់សព្វថ្ងៃនេះនៅមិនទាន់មានថ្នាំអាចសម្លាប់មេរោគនេះបាននៅឡើយទេ។ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here