រថយន្ដដឹកអុសរបស់ក្រុមហ៊ុនឯកជនមួយគ្រឿងបានក្រឡាប់ផ្ងារជើងហើយផ្ទុះឆេះមួយកំណាត់ខាងមុខ

0
8

កំពង់ធំ= រថយន្ដដឹកអុសរបស់ក្រុមហ៊ុនឯកជនមួយគ្រឿងបានក្រឡាប់ផ្ងារជើងហើយផ្ទុះឆេះមួយកំណាត់ខាងមុខ នៅលើកំណាត់ផ្លូវគ្រួសក្រហមត្រង់ចំនុចផ្លូវទួលខ្ពស់កាលពីយប់វេលាម៉ោង៨និង៣៥នាទីថ្ងៃទី២៥ ខែ ធ្នូ ឆ្មាំ២០២០ ក្នុងភូមិអូរដា ឃុំមានរិទ្ធ ស្រុកសណ្ដាន ខេត្តកំពង់ធំ។
បើតាមបកស្រាយរបស់មេការបានអោយដឹងថា មូលហេតុដែលបណ្ដាលអោយរថយន្ដនេះក្រឡាប់គឺបណ្ដាលមកពីរថយន្ដដឹកអុសធ្ងន់ពេកឡើងផ្លូវទួលមិនរួច អកសឺ រអិលថយក្រោយក្រឡាប់ផ្ងារជើងផ្ទុះចេញអណ្ដាតភ្លើងតែម្ដង ។
លោកបន្ដថាក្នុងខណះនោះប្រសិនបើ តៃកុងរថយន្ដនិងប្រូ ចំនួន៣នាក់ចេះគ្រប់គ្រោងស្ថានការ វាមិនអាចឈានដល់ការឆេះរថយន្ដនោះទេ តែផ្ទុយទៅវិញក្រោយកើតហេតុ តៃកុងនិងប្រូចំនួន២នាក់បានរត់ចោលរថយន្ដនៅសល់តែម្នាក់ លេលឺៗ មិនដឹងរត់ទៅណាទើបបណ្ដាលអោយឆេះរថយន្តអស់១កំណាត់មុខ។
ក្រោយកើតហេតុ លោក អ៊ួង ម៉ាលី អធិការស្រុកសណ្ដានបានបញ្ចូនកម្លាំងចំនួន១០នាក់និងរថយន្ដពន្លត់អគ្គិភ័យមួយគ្រឿងជួយអន្តរគមន៍ពន្លត ដោយប្រើប្រាស់ទឹកអស់៣ស៊ីតែននិងសហការជាមួយកម្លាំងប្រជាពលរដ្នជូយពន្លតផងទើបអាចគ្រប់គ្រោងស្ថានការបានជាស្ថាពរនូវវេលាម៉ោង១០និង១៥នាទីយប់ដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here