បុរសវ័យ៣២ឆ្នាំម្នាក់ មានជម្ងឺប្រចាំកាយ និងជាមនុស្សញៀនស្រា តែងតែផឹកស្រវឹងស្ទើរាល់ថ្ងៃ ធ្វើអត្តឃាត-ចងកសម្លាប់ខ្លួនឯងនិងឃ្នៀបផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម

0
55

(កំពង់ធំ)៖ បុរសម្នាក់មានជម្ងឺប្រចាំកាយ និងជាមនុស្សញៀនស្រា តែងតែផឹកស្រវឹងស្ទើរាល់ថ្ងៃ សម្រេចចិត្តធ្វើអត្តឃាត-ចងកសម្លាប់ខ្លួនឯង និងឃ្នៀបផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៤ និង ១៥ នាទីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ នៅចំណុចលើផ្ទះខ្លួនឯងផ្ទាល់ភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ ឆាន ទួន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែ មុខរបរ ធ្វើស្រែនៅភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ ឡាយ ឆេងវួយ ត្រូវជាប្រពន្ធរបស់សព បានបំភ្លឺថា ៖ ប្ដីរបស់គាត់ជាមនុស្សញៀនស្រា តែងតែផឹកស្រវឹងស្ទើរាល់ថ្ងៃ នៅថ្ងៃកើតហេតុ គាត់រវល់ទៅជួយវិចនំអន្សម រៀបចំក្នុងពិធីមង្គលការប្អូននៅថ្ងៃស្អែក ក្នុងភូមិឃុំជាមួយ ដោយទុកកូន ប្រុសអាយុ ៤ឆ្នាំនៅជាមួយប្ដី ដល់ម៉ោងប្រហែល ១៤ស្រាប់តែឃើញកូនទៅតាមហៅឲ្យមកមើលពុក គាត់ក៏ដើរមកផ្ទះ មកដល់ស្រាប់តែឃើញផ្ទះបិទទ្វារជិត ក៏ហៅបងប្អូនក្នុងភូមិឲ្យជួយបើកទ្វារ ពេលបើកទ្វារផ្ទះបានឃើញប្ដីចងក និងឃ្នៀបផ្ទះស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ ។_

ទទួលព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ សហការជាមួយ លោកមេភូមិ មេឃុំ នាយប៉ុស្ដិ៍រដ្ឋបាលឃុំសាគ្រាម និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសព និងទីកន្លែងកើតហេតុ។
តាមការពិនិត្យ: នៅដងខ្លួនសាកសពយើងពុំឃើញមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ។
ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ ឆាន ទួន នេះពិតជាបានស្លាប់ដោយសារចងក(ធ្វើអត្តឃាត)។
មូលហេតុ: ស្លាប់ដោយសារស្ទះបំពង់ខ្យល់ (មានជម្ងឺប្រចាំកាយ)។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here