អភិបាលក្រុងស្ទឹងសែន ជម្រុញមន្រ្តីរដ្ឋបាលក្រុងទាំងអស់ បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារស្នូលជូនប្រជាពលរដ្ឋ

0
23

កំពង់ធំ៖ អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជម្រុញមន្រ្តីរដ្ឋបាលក្រុងទាំងអស់ បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារស្នូលជូនប្រជាពលរដ្ឋ ជាពិសេសការិយាល័យច្រកចេញចូលតែរបស់ក្រុងស្ទឹងសែន ដែលមានតួនាទីយ៉ាងសំខាន់លើការផ្តល់សេវាតម្រូវការ និងសេវាចាំបាច់ជូនប្រជាពលរដ្ឋ។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០, រដ្ឋបាលក្រុងស្ទឹងសែន ប្រជុំប្រចាំខែធ្នូ ក្រោមអធិបតីភាព លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យ ការអនុវត្តការងាររបស់ការិយាល័យជុំវិញក្រុងទាំង១៣ និងសង្កាត់ទាំងប្រាំបី ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងឱកាសនេះផងដែរ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ឲ្យការិយាល័យទាំង១៣ និងសង្កាត់ទាំងប្រាំបី ចំណុះរដ្ឋបាលក្រុងរាយការណ៍ពីសកម្មភាពស្នូលរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រចាំថ្ងៃ ជាពិសេសបញ្ហាប្រឈមរបស់ការិយាល័យ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ តម្រូវការសំខាន់ៗរបស់ប្រជាពលរដ្ឋទូទៅ និងសូមណូមពររបស់ខ្លួនជុំវិញការអនុវត្តការងារផងដែរ! ទន្ទឹមនេះលោក អភិបាលក្រុងស្ទឹងសែន ផ្តោតសំខាន់រលើការអនុវត្តន៍លើការងារស្នូលរបស់មន្រ្តីជំនាញ ការផ្តល់សេវារបស់មន្រ្តីជួរមុខ និងមន្រ្តីជួរក្រោយរបស់ការិយាល័យច្រកចេញចូលតែ ធ្វើយ៉ាងណាឲ្យការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សុក្រឹត្រភាព និងសមភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាតម្រូវការ និងសេវាចាំបាច់ឲ្យមកជិតប្រជាពលនៅថ្នាក់មូលដ្ឋាន។ លោកអភិបាលបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋក្រុងនៅពេលបច្ចុប្បន្ន ផ្តល់សេវាសំខាន់ៗជូនប្រជាពលរដ្ឋរួមមាន ៖ សេវាសាធារណការ និងដឹកជញ្ជូន, នីត្យានុកូលកម្ម, វប្បធម៌ និង វិចិត្រសិល្បៈ, សំណង់ស្ថាបត្យកម្ម, ពាណិជ្ជកម្ម, ទេសចរណ៍, វិស័យកសិកម្ម, សុខាភិបាល, ការងារចាក់ដីឡូតិ៍ និងខ្សាច់, ឧស្សាហកម្មនិងសិប្បកម្ម, អប់រំយុវជន និងកីឡា និងការងារអត្រានុកូលដ្ឋានផងដែរ។ ក្នុងកិច្ចប្រជុំនេះផងដែរ ក្រោយពីទទួលបានសូមណូមពរ និងបញ្ហាប្រឈមរបស់ការិយាល័យទាំង១៣ ព្រមទាំងសង្កាត់ទាំងប្រាំបី ក្នុងក្រុងស្ទឹងសែន លោកអភិបាលក្រុង ផ្តល់ដំណោះស្រាយមួយចំនួន រិះរកវិធានការបន្ទាប់ដើម្បីឲ្យការអនុវត្តការងារបន្តបន្ទាប់កាន់តែមានប្រសិទ្ធភាព ឈានទៅរកការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អសើរឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here