
…………………………………………
កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ២០២០នៅចំនុចមុខផ្ទះ ស្លាកយីហោ តាំងម៉េងរ័ត្ន ដែលស្ថិតនៅ សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត បើកបរបញ្ច្រាស់ទិសគ្នា ពេញទំហឹងចំពីមុខ ដែលបណ្ដាលឱ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូម៉ាក Honda dream សេរី២០១៩ ដែលមានស្លាកលេខ កំពង់ឆ្នាំង 1J 8036 រង់របួសធ្ងន់ (មិនស្គាល់ឈ្មោះ)។
រថយន្តបង្កម៉ាក starex ស្លាក់លេខ ភំពេញ 2BA 0582 ដែលបើកបរដោយបុរស់មិនស្គាល់អត្តសញ្ញាណម្នាក់ បើកបរពីបាត់ដំបងឆ្ពោះទៅភ្នំពេញ មកដល់ចំណុចកើតហេតុក៏បានផ្ទុះកង់មុខខាងឆ្វេង បណ្ដាលឲ្យជ្រុលទៅបុក ម៉ូតូមួយគ្រឿងចំពីមុខពេញទំហឹង តាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បញ្ជាក់ថា÷ជាជាងសំណង់ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែកឯម៉ូតូនិងឡានត្រូវបានអធិការនគរបាលផ្នែកចរាចរណ៍ បញ្ជូនទៅស្នាក់ការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
