សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពេលចេញល្បាត

0
234

កំពង់ឆ្នាំង៖ ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី នៅវេលាម៉ោង២៣ៈ៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ខណៈចេញល្បាត ត្រួតពិនិត្យ នៅតាមដងផ្លូវជាតិលេខ៦ ចំណុចភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន២នាក់ ឈ្មោះ តូ សីហា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ និងឈ្មោះបួត ប៊ុន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដក ហូតវត្ថុតាងរួមមានៈ ពូថៅ ចំនួន១ ដាវចំនួន១ដំបងដែក ចំនួន១ ម៉ូតូ C125 សឺរី ឆ្នាំ២០១៧ ស្លាក់លេខ រតនគីរី 1E 3372 ចំនួន១គ្រឿង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចកសាងសំណុំរឿងទៅតាមនិតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here