សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីបង្ករបួសស្នាម

0
61

កំពង់ធំ៖ វេលាម៉ោង ១៨:១៥ នាទី នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនា នៅចំណុចភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បណ្តាលឲ្យបុរសម្នាក់រងរបួស បែកក្បាល។

សមត្ថកិច្ចបានឲ្យដឹងថាអំពើហិង្សាខាងលើនេះ បង្ក ឡើងដោយជនសង្ស័យ ឈ្មោះវិន អុី ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះឆោម ដូង ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំឈូក មុខសញ្ញាទាំង២នាក់បានយកអាវុធខ្លីខ្លែងក្លាយមកវាយទៅលើ
ឈ្មោះឃុន សាវ៉ាន់ ភេទប្រុសអាយុ ៤១ ឆ្នាំនៅភូមិប្រាសាទ ឃុំឈូកបណ្ដាលឱ្យរងរបួសបែកក្បាលខាងលើត្រចៀកខាងស្ដាំ។

ជនសង្ស័យទាំងពីរនាក់ក្រោយឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋានស្រុកប្រាសាទសំបូរកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here