ពិធីប្រកួតកីឡាបាល់ទះក្លឹបភូមិសុខភាពដើម្បីទទួលជ័យលាភីនៅទីរួមស្រុកកំរៀង

0
49

(បាត់ដំបង)នាសៀលថ្ងៃទី២៧ធ្នូឆ្នាំ២០២០លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជូនជ័យលាភីកីឡាករ កីឡាការីប្រកួតកីឡាបាល់ទះ ក្នុងក្លិបភូមិសុខភាព ស្ថិតក្នុងស្រុកកំរៀង។

ជាមួយគ្នានេះដែរលោកប្រធានមន្ទីរក៏បានលើកទឹកចិត្តចំពោះយុវជន យុវនារីដែលមានស្មារតីលើកស្ទួយវិស័យកីឡា។ បន្ថែមពីនេះទៅទៀត លោកប្រធានមន្ទីរក៏បានកោតសរសើរជាពិសេសដល់ម្ចាស់ក្លិបភូមិសុខភាព ដែលបានរៀបចំការប្រកួតកីឡានេះឡើង ក្នុងគោលបំណងលើកកម្ពស់មិត្តភាព សុខភាព សាមគ្គីភាពជាប្រចាំ។

គួររម្លឹកថាលោកប្រធានក៏បានផ្តាំផ្ញើដល់ក្រុមកីឡាករ និងយុវជនទាំងអោយចូលរួមហាត់កីឡាដើម្បីសុខភាព ពង្រឹងការអនុវត្តអនាម័យរស់នៅតាមគន្លងថ្មី (New Normal)ដើម្បីការពារជំងឺកូវីដ១៩ និងខិតខំរៀនសូត្រដើម្បីជាទំពាំងស្នងឬស្សី និងចៀសឆ្ងាយពីគ្រឿងញៀនផងដែរ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here