បុរសពិការភ្នែកម្ខាង ដៃម្ខាង និងស្វីតជើងម្ខាង ធ្លាក់ពីលើចុងត្នោតរងរបួសធ្ងន់ ទទួលបានថវិកាជាងមួយលានរៀលរបស់លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង

0
14

(កំពង់ឆ្នាំង)៖លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ ឆ្នាំង បានផ្ដល់ថវិកាចំនួន១លានរៀលតាមរយៈលោកសាយ សន្យា ភ្នាក់ងារអង្គភាពព័ត៌មាន fresh news ប្រចាំខេត្តកំពង់ឆ្នាំង ជូនដល់លោកអ៊ុ ឌុំ សាំង អាយុ៦០ ឆ្នាំ ជាជនពិការដៃម្ខាង ភ្នែកម្ខាង និងពីការស្វិតជើងម្ខាង បានរងគ្រោះធ្លាក់ពីលើចុងត្នោតរងរបួសធ្ងន់កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ ដែលលោកអ៊ុមានទីលំនៅក្នុងភូមិទ្រនាមពេជ្រ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង។

តាមរយៈលោក សាយ សន្យា ភ្នាក់ងារអង្គភាពព័ត៌មាន fresh news ប្រចាំខេត្តកំពង់ឆ្នាំងនេះផងដែរ លោក វ៉ាន់ រុំ ចាងហ្វាងការផ្សាយគេហទំព័រ រស្មីឆ្នាំងមាស ក៏បានជួយឧបត្ថម្ភដល់លោកអ៊ុ ឌុំ សាំង ចំនួន១៩ម៉ឺនរៀលផងដែរ។ ថវិកាទាំងអស់ខាងលើនេះត្រូវបានយកទៅជូនដល់ ដៃលោកអ៊ុ ឌុំ សាំង ជាជនរងគ្រោះ នៅនឹងផ្ទះរបស់លោកអ៊ុ ដែលមានទីលំនៅក្នុងភូមិឃុំខាងលើ កាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្រុមអ្នកសារព័ត៌មាន និងក្រុមគ្រួសារបុរសរងគ្រោះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកព្រះរាជ អាជ្ញា និងសប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរស ធម៌ ផ្ដល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់គ្រួសាររបស់លោកអ៊ុ ឌុំ សាំង ដែលកំពុងមានទុក និងអរគុណដល់លោកគ្រូពេទ្យ អ៊ួន ឆេងលី ជាគ្រូ ពេទ្យដ៏សប្បុរស តាមរយៈអ្នកសារព័ត៌មានយើង នៅព្រឹកថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២០នេះ លោកបានចុះទៅជួយពិនិ ត្យព្យាបាល បុរសរងគ្រោះជាជនពិការ ឈ្មោះឌុំ សាំង អាយុ៦០ឆ្នាំ ដែលបានធ្លាក់ពីលើចុងត្នោតកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ រងរបួសធ្ងន់ និងខ្វះខាតប្រាក់សម្រាប់ព្យាបាល។

លោកអ៊ួន ឆេងលី ជាគ្រូពេទ្យនៅក្នុងក្រុងកំពង់ឆ្នាំងបានថ្លែងឲ្យដឹងថា ក្រោយពីបានវាស់ឈាមបុរសរងគ្រោះ ជាលទ្ធផលគឺគាត់មានឈាមជាង១៥លើ ៨៥ គឺមានសម្ពាធឈាមខ្ពស់។ ជាមួយនេះដែរលោកគ្រូពេទ្យក៏បានជូនថ្នាំសម្រាប់ទុកឲ្យលេបរយៈពេល១៥ថ្ងៃគឺការព្យាបាល និងផ្ដល់ថ្នាំដោយមិនគិតប្រាក់នោះឡើយ។ លោកគ្រូពេទ្យក៏បានផ្ដល់ដំបូន្មានដល់ភរិយានិងរូបគាត់ឲ្យពិសាថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា ដើម្បីឆាប់ជាមុខរបួសហើយលោកគ្រូពេទ្យ ក៏បានទុកលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកជូនដល់លោកអ៊ុផងដែរ។

លោកគ្រូពេទ្យក៏បានពន្យល់ណែនាំដល់គ្រួសាររបស់អ៊ុប្រុស បើមានអាការៈមិនស្រួល ត្រូវទូរស័ព្ទប្រាប់លោកដើម្បីលោកមកជួយពិនិត្យព្យាបាលបន្តទៀត ទឹកចិត្តដ៏សប្បុរសរបស់លោកគ្រូពេទ្យខាងលើនេះ ក្រុមអ្នកសារ ព័ត៌មានយើង និងគ្រួសារជនរងគ្រោះសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធិពរជ័យជូនដល់លោកគ្រូពេទ្យ និងលោកអ៊ុជាអ្នកជំងឺ ឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ និងឆាប់បានជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗនេះ និងបានប្រកបមុខរបរផ្សេង សម្រាប់ចិញ្ចឹមជីវិតជាបន្តទៀត៕(មានវីឌីអូ)

LEAVE A REPLY

Please enter your comment!
Please enter your name here