បុរសម្នាក់ត្រូវបានរថយន្តធំកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុ ក្រោមរថយន្តធំ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង

0
33

27/12/2020
——
កំពង់ឆ្នាំង:នៅយប់ម៉ោង23:32នាទី ថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2020 នៅមុខសាលាខេត្តកំពង់ឆ្នាំងលើផ្លូវជាតិលេខ 5 គីឡូម៉ែត្រលេខ 90- 91 ភូមិទី 1 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានករណីចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធំ បុកនិងម៉ូតូ ដែលបណ្ដាលឱ្យម្ចាស់ម៉ូតូស្លាប់នៅក្រោមរថយន្តធំភ្លាមៗ។

មធ្យោយោបាយទាំង២ធ្វើដំណើរខ្វែងទិសគ្នា រថយន្តម៉ាកហ៊ីណូពណ៌សពាក់ស្លាកលេខ(ព្រះសីហនុ 3A- 0007 ) បើកបរពីលិចទៅកើត ដោយជនមិនស្គាល់ឈ្មោះ(រត់បាត់)។ ចំណែកម៉ូតូម៉ាកនិចពណ៍បាញ់ឌុក(ពាក់ស្លាកលេខកំពង់ឆ្នាំង 1H-9397) បើកបរដោយឈ្មោះទូច ម៉េងលីភេទប្រុសអាយុ 23 ឆ្នាំសញ្ជាតិខ្មែររស់នៅឃុំស្វាយឃ្លាំង ខេត្តត្បូងឃ្មុំ បើក
បរពីជើងទៅត្បូង(ស្លាប់)។
ចំណែកឯម្ចាស់រថយន្តក្រោយពីបានបុកភ្លាមៗបានរត់គេចខ្លួនបាត់ស្រម៉ោល។
ហើយសាកសពត្រូវបានយកមកតំកល់ទុកនៅក្នុងវត្តខ្សាមសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងរង់ចាំសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នរថយន្តនិងម៉ូតូទាំងពីរគ្រឿងខាងលើត្រូវបានសមត្ថ
កិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនីតិវិធីនៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here