យ៉ាងហោចណាស់មនុស្សប្រុស-ស្រី៣នាក់រងរបួសនិងស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ

0
6

កំពង់ធំ៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦ និង ២៦ នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០លើផ្លូវជាតិលេខ 6 ចន្លោះគីឡូម៉ែត្រលេខ 155/156នៅចំណុចពោខាវ ឃុំត្បូងក្រពើ ។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងស្របទិសពីកើតទៅលិចរវាងរថយន្តនិងម៉ូតូគុបបណ្ដាលឲ្ររបួស01នាក់ (ស្រី),ស្លាប់2នាក់(ប្រុស)។ ដោយម៉ូតូម៉ាកគុប ពណ៌ខៀវផ្លាកលេខភ្នំពេញ 1 AD 0457 បើកបរដោយឈ្មោះប៉ាង ម៉ន ភេទប្រុសអាយុ 30 ឆ្នាំភូមិតារាម ឃុំត្បែងស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំមុខរបរកសិករពាក់មួកសុវត្ថិភាព បើកបរពីកើតទៅលិច(ស្លាប់នៅ កន្លែងកើតហេតុ) រួមដំណើរដោយឈ្មោះម៉ន តុលាភេទប្រុសអាយុ 12 ឆ្នាំ(ជាកូន )ពាក់មួកសុវត្ថិភាពស្លាប់នៅកន្លែងកើតហេតុនិងឈ្មោះនឿនភេទស្រីអាយុ 43 ឆ្នាំជា ប្រពន្ធ .(របួសធ្ងន់) ។

ឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លេខកំពង់ធំ 3 A 1863 បើកបរដោយឈ្មោះណា.ទ្រី ភេទប្រុសអាយុ 44 ឆ្នាំនៅភូមិត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ បើកបរស្របទិស(រត់គេចខ្លួន)។

មូលហេតុជាបឋមបង្ករឡើងដោយរថយន្តឈប់លើគន្លងផ្លូវម៉ូតូរងចាំបត់ចូលផ្ទះ។

វត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនិតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here