ទីបំផុត!ចាប់ខ្លួនមេខ្លោងម្នាក់ ជាអ្នកជួលឃាត ករ៣នាក់ ក្នុងតំលៃ១មុឺនដុល្លា រិតករសម្លាប់ចៅ អធិការវត្តចេតិយ៍ថ្មីមូលហេតុដោយសារតែ..!!!

0
18

ខេត្តកណ្ដាល ៖ សមត្ថកិច្ចប៉ូលីសជំនាញ ប្រើពេលមួយសប្តាហ៍បំបែកសំណុំរឿង ករណីឃាតកម្មសម្លាប់ព្រះសង្ឃចៅអធិការវត្តចេតិយ៍ថ្មី នៅស្រុកពញាឮ ខេត្តកណ្ដាលបានជោគជយ័ ដោយ ចាប់ខ្លួនជនសង្ស័យជាមេខ្លោងបានម្នាក់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។

តាមប្រភពមន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា៖ជនសង្ស័យ រូប នេះ មានឈ្មោះ ឡៅ ទ្រី ហៅ ឃាង ភេទ ប្រុស អាយុ ៥១ ឆ្នាំ មុខរបរ រកស៊ី ពុះ ដី ឡូ តិ៍លក់ មាន ទីលំនៅ ភូមិ ផ្សារ ដែក ឃុំ ផ្សារ ដែក ស្រុក ពញាឮ ខេត្ត កណ្ដាល ។ ចំណែកព្រះ សង្ឃរង គ្រោះ ព្រះ នាម ភោគ ធា រិ ទ្ធ ហៅ តា តឿ ហៅ តា តុ ប មាន ព្រះ ជន្ម ៥៣ ព្រះ វស្សា ជាចៅអធិការវត្តចេតិយ៍ថ្មី។
សូម រំលឹក ថា កាលពី វេលា ម៉ោង ៨ និង ២០ នាទី ព្រឹក ថ្ងៃ ទី ២០ ខែធ្នូ ឆ្នាំ ២០២០ មានការ ភ្ញាក់ផ្អើល មួយ កើតឡើង នៅ វត្ត ចេតិយ៍ ថ្មី ក្នុងភូមិ ចេតិយ៍ ថ្មី ឃុំ វិហារ ហ្លួង ស្រុក ពញ្ញាឮ ខេត្តកណ្តាល ដោយ គេ ឃើញ ព្រះ ចៅអធិការ វត្ត ត្រូវ បានគេធ្វើគត់ដោយរឹត . ក ហើយទុកនៅ លើ គ្រែ ក្នុង បន្ទប់ ដែល ព្រះ អង្គ សឹង ។

បន្ទាប់សមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យកោសល្យវិច្ច័យឃើញថា នៅ លើ ផ្ទៃ ព្រះ ភក្ត្រ ព្រះ អង្គ មាន ស្នាម ឈាម ហូរ និង លៀន អណ្តាត នៅ ត្រង់ . ក មាន ខ្សែ នីឡុង ពណ៌ ស រឹត ជុំវិញ និង ស្នាម រលាត់ ទ្រូង ខាងស្តាំ និង ស្នាម រលាត់ សើ ស្បែក នៅ ក ញ្ចឹ ង . ក ផង ដែរ ។ បើ តាម រយៈ ការ ពិនិត្យ និង ធ្វើ កោសល្យវិច័យ ព្រះ សព ព្រះ អង្គ សមត្ថកិច្ច សន្និដ្ឋាន ថា ព្រះ ចៅអធិការ សុគត ដោយសារ ប្រើប្រាស់ ខ្សែរឹត . ក បណ្តាល ឲ្យ ថប់ដង្ហើម ។ ហើយ ករណី នេះ សមត្ថកិច្ច បាន សហការ ជាមួយ កម្លាំង ការិយាល័យ ជំនាញ ព្រហ្មទណ្ឌ ធ្វើការ ស៊ើបអង្កេត ដើម្បី វែកមុខ ជនសង្ស័យ តែ ម្តង ។

លុះបានមួយសប្តាហ៍ក្រោយមក គឺ នៅ ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២០ កិច្ច ប្រត្តិបត្តិការ និង ស្រាវជ្រាវ របស់ សមត្ថកិច្ច នគរបាល ខេត្តកណ្តាល បាន ឈាន ទៅ ដល់ ការ ឃាត់ខ្លួន ជន ផ្តើមគំនិត ក្នុង អំពើ ផ្តាច់ជីវិត ទៅ លើ ព្រះ ចៅអធិការ វត្ត ចេ តី យ ថ្មី នេះ ។ក្រោមបញ្ជាដឹកនាំរបស់លោកស្នងការ នគរបាល ខេត្តកណ្តាល និងមាន ការ សម្រប សម្រួលពីព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្តកណ្តាល ក្នុង រយៈពេល ៧ ថ្ងៃ ក៏ ឈាន ដល់ ការ កំណត់ បាន មុខសញ្ញា មេខ្លោង ផ្ដើមគំនិត ជួល ជនសង្ស័យឲ្យទៅធ្វើឃាតព្រះសង្ឃ នោះ គឺ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង នេះ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខ សមត្ថកិច្ច មេ ក្លោ ង ផ្តើមគំនិត រូប នេះ បាន សារភាព នៅ ចំពោះ មុខ សមត្ថកិច្ច ថា នៅ ថ្ងៃ មិន ចាំ ខែតុលា ឆ្នាំ ២០២០ វេលា ម៉ោង ប្រហែល ១១ ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុ ន បាន ទូរស័ព្ទ មក ជនសង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ណាត់ជួប គ្នា នៅ ហាង ម្លប់ ស្វាយ ជិត ផ្លូវ ចូល ប៉ុស្តិ៍ នគរបាល រដ្ឋបាល វិហារ លួង ។ ពេល ជួប គ្នា ជនសង្ស័យ បាន និយាយ រឿង ឈ្លោះ គ្នា ជាមួយ ចៅអធិការ វត្ត ចេ ត តិ យ៍ ថ្មី ហើយ បាន សួរ រក អ្នក ស្មា ត់ ( អ្នក ផ្តាច់ជីវិត ) ។ ពេល នោះ ឈ្មោះ ស្រេង ស្រ៊ុ ន ថា រឿង ហ្នឹង កុំ ភ័យ ឲ្យ តែ លុយ ម៉ោ ទើប ឈ្មោះ ឡៅ ទ្រី ហៅ ឃាង សួរ ថា ប៉ុន្មាន? ឈ្មោះ ស្រេង ស្រ៊ុ ន ឆ្លើយ ថា ៧.០០០ ដុល្លារ ហើយ ខ្លួន ( ឡៅ ទ្រី ) បាន យល់ព្រម ។

មេ ក្លោ ង ផ្តើមគំនិត រូប នេះ សារភាព បន្ត រថា រំលង បាន ប្រហែល ២០ ថ្ងៃ ក្រោយមក វេលា ម៉ោង ប្រហែល ៤ រសៀល ឈ្មោះ ស្រេង ស្រ៊ុ ន ( ជន ដៃដល់ ) បាន ទូរស័ព្ទ ហៅ ខ្លួន ឲ្យ ទៅ ជួប នៅ ហាង ម្លប់ ត្នោត ដោយ ប្រាប់ ថា ១០.០០០ ដុល្លារ ទើប បានធ្វើកើត ព្រោះ ទាល់តែ គ្នា ៣ នាក់ បាន ធ្វើ ឈ្នះ ពេល នោះ ខ្លួន ក៏ បាន យល់ព្រម ហើយ បាន ប្រគល់ លុយ ឲ្យ មុន ៣.០០០ ដុល្លារ រួច ក៏ បែក គ្នា ចេញ មក មុន ។ លុះ មក ដល់ ថ្ងៃ ទី ១៩ ខែធ្នូ ឆ្នាំ ២០២០ វេលា ម៉ោង ៦ និង ៤០ នាទី ល្ងាច ឈ្មោះ ស្រេង ស្រ៊ុ ន បាន ទូរស័ព្ទ មក ប្រាប់ ខ្លួន ថា « ប្លង់ រឹង » ( ភាសា ដាក់ ម៉ូ ធ្វើ សកម្មភាព ) ធ្វើ រួច ហើយ ខ្លួន ក៏ ថា ធ្វើ រួច ក៏ រួច ទៅ ។

ប្រភព ដដែល បានបន្ត ទៀតថា លុះដល់ ម៉ោង ប្រហែល ១០ យប់ ថ្ងៃ ដដែល ឈ្មោះ ស្រេង ស្រ៊ុ ន ជា ជន ដៃ ដល់ បាន ឆាត តាម Telegram ថា បាន ផ្តាច់ជីវិត ចៅអធិការ រួច ហើយ ដោយ រឹត . ករួច លើកដាក់ លើ គ្រែ គ្រប ភួយ ពេល នោះ ឈ្មោះ ស្រេង ស្រ៊ុ ន បាន ទារ លុយ ពី ខ្លួន បង្គ្រប់ តែ ខ្លួន ថា ចាំ ស្អែក ទៅ ។ លុះ ស្អែក ឡើង វេលា ម៉ោង ១០ និង ៣០ នាទី ខ្លួន ( ឡៅ ទ្រី មេ ក្លោ ង ផ្តើមគំនិត ) បាន បើករថយន្ត ម៉ាក ព្រូស យក លុយ ទៅ ឲ្យ ឈ្មោះ ស្រេង ស្រ៊ុ ន ជា ជន ដៃដល់ នៅ ជិត រោងចក្រ ស្រែ ចិន្តា ។ ពេល ទៅ ដល់ ឃើញ ឈ្មោះ ស្រេង ស្រ៊ុ ន ជិះ ម៉ូតូ ម៉ាក វ៉េវ អាល់ ហ្វា អត់ ផ្លា ក លេខ ចាំ នៅ ទីនោះ ហើយ ក៏ ហុច លុយ ៧.០០០ ដុល្លារ តាម កញ្ចក់ ឡាន ឲ្យ ទៅ ឈ្មោះ ស្រេង ស្រ៊ុ ន រួច ហើយ ឈ្មោះ ស្រេង ស្រ៊ុ ន បាន ប្រាប់ ថា ពេល ប៉ូលិស សួរ កុំ ឆ្លើយ អ្វី ទាំងអស់

និយាយ តែ មិនដឹង ៗ ទៅ ប៉ូ លិ ស មិន អាច ធ្វើ អ្វី កើត ទេ និង ឲ្យ លុប លេខ ទូរស័ព្ទ និង រូប ពាក់ ព័ន្ធទាំងអស់ ចោល រួច ក៏ បែក គ្នា ទៅ ។

តាមចម្លើយ របស់ មេខ្លោង ផ្តើមគំនិត រូប នេះ បន្ត ថា មូលហេតុ ដែល ខ្លួន ( ឡៅ ទ្រី ) បាន រៀបចំ ផែនការ ធ្វើ ឃាត ព្រះសង្ឃ ជា ជន រង គ្រោះ ព្រោះ បាន យក ផ្ទះ និង តូប ផ្សារ នៅ ផ្សារ ម៉ា ន់ អាំង រាជធានី ភ្នំពេញ និង ដី ២ ឡូ តិ៍ នៅ ផ្សារ ត្រាច ខេត្តកំពង់ឆ្នាំង ដោយ បាន យក លុយ ពី លោក ចំនួន ១១.៥០០ ដុល្លារ ថា ទៅ សង់ផ្ទះ តែ មិន បាន សង់ ទេ ព្រមទាំង យក ទ្រព្យសម្បត្តិ របស់ លោក ( ចៅអធិការ ) ដែល ជន រង គ្រោះ ឲ្យ ខ្លួន ឈរឈ្មោះ ជំនួស យក ទៅ លក់ អស់ ទៀត ផង ។

ហើយ ចុង ក្រោយ នេះ ខ្លួន បាន លេចឮ ព័ត៌មាន ថា ព្រះ ចៅអធិការ លោក ជិត សឹកនៅ ដំណាច់ឆ្នាំ នេះ ដើម្បី ទៅ កាន់កាប់ និង គ្រប់គ្រង ទ្រព្យសម្បត្តិ និង ផ្ទះសម្បែង ទាំងអស់ របស់ លោក វិញ ទើប ខ្លួន រៀបចំ ផែនការ ធ្វើ គុត ដើម្បី បំបិទមាត់ ព្រះ អង្គ ឲ្យ បាន សម្រេច នៅ ថ្ងៃ ទី ១៩ ខែធ្នូ នេះ តែ ម្ដង ក្នុង គោលបំណង ប្រមូល និង កាន់កាប់ លុយ កាក់ និង ទ្រព្យសម្បត្តិ របស់ ព្រះ ចៅអធិការ ទាំងអស់។ ក្រោយ បញ្ចប់ ការ សួរ យក ចម្លើយ សមត្ថកិច្ច បាន ឃាត់ខ្លួន ជនសង្ស័យ នៅ ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល ដើម្បី បន្ត តាម ស្វែង បក្សពួក ដែល ជា ជន ដៃដល់ បន្ត ទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here