កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការណ៍ង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ២នាក់ រក្សា ទុកជួញដូរចែកចាយគ្រឿងញៀន

0
8

(កំពង់ធំ) :កាលថ្ងៃទី០៤ខែ០១ ឆ្នាំ២០២១ ក្រោមការបញ្ជារបស់ លោកឧត្តមសេនីយ៍ ត្រី ហង្ស ថុ ល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានការសម្របសម្រួលនីតិវិធីពី លោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំដោយ លោកវរសេនីយ៍ត្រី គង់ ឈុនលី នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីរក្សាទុកនិង ជួញដូរ ចែកចាយគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់នៅផ្ទះជួលមាត់ហាវស្ថិតនៅ ភូមកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

១ -ជនសង្ស័យឈ្មោះមឿត មាន ហៅ ម៉ៅ មាន អាយុ ១៨ ឆ្នាំរស់នៅភូមិឆ្ពឹន ឃុំចំណារលេី ស្រុកស្ទោង ។
២ -ជនសង្ស័យឈ្មោះឡាច លាង ភេទប្រុសអាយុ 22 ឆ្នាំរស់នៅ ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង។ ខេត្តកំពង់ធំ

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះសមត្ថកិច្ច បានដកហូតវត្ថុតាងថ្នាំញៀន ÷
-ថ្នាំពត៌សរក្រាម៥៩កញ្ចប់=២.៧៥ គី ឡូវក្រាម
-ម៉ាសុីនអ៊ុតថង់០៤
-ម៉ាសុីនផ្សាថងថ្នាំញៀន០២
-ជញ្ជីងថ្លឹងថ្នាំញៀន០១
-ម៉ូតូម៉ាក ឃ្លិច០១ គ្រឿង.ពត៌ខ្មៅពាក់ផ្លាកលេខP P.៧៤៩៩
-ទូរស័ព្ទដៃ០១គ្រឿង
-សំបកថងសម្រាប់កាត់ច្រកមួយចំនួនធំ
-សំបកថងថ្នាំញៀនន០៥ កញ្ចប់

បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលា
ការដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here