
( ខេត្ត ព្រៃវែង)៖ សង្វៀនជល់មាន់មួយកន្លែងដែលស្ថិតនៅ ភូមិពោធិ៍លាស់ ឃុំល្វា ស្រុកព្រះស្ដេចដែលមានផ្លូវចូលតាមក្លោងទ្វារវត្តចម្ងាយប្រហែល 500 ម៉ែត្រ កំពុងតែសប្បាយក្នុងការលេងល្បែងស៊ីសងបានមិនខ្លាចនឹងសមត្ថកិច្ចបន្តិចណាសោះ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់សារព័ត៌មានថា សន្តិសុខភូមិ សុំមេប៉ុស្តិ៍លេង។ សង្វៀនជល់មាន់នេះកំពុងតែសម្រុកបើកលេងយ៉ាងសប្បាយដោយមិនខ្លាចញញើតនិងសមត្ថកិច្ច។
ប្រជាពលរដ្ឋបានបន្តទៀតថាអ្នកលេងល្បែងមកលេងនៅទីនេះស្រែកហ៊ោកញ្ជ្រៀតម្លង់ពេញភូមិហើយក៏មិនដែលឃើញសមត្ថកិច្ចចុះមកបង្ក្រាបទីតាំងសង្វៀនជល់មាន់នេះដែល
ប្រជាពលរដ្ឋបានបន្តទៀតថាសមត្ថកិច្ចខ្លាចអំណាចសន្តិសុខភូមិឬបានជាបណ្ដែតបណ្ដោយឲ្យលេងយ៉ាងសប្បាយបែបនេះ
ពាក់ព័ន្វរឿងល្បែងសុីសងខាងលើសារព័ត៌មានយើងខ្ញុំ ក៏ បានខ ល ទៅ លោក ជ័យ សេងហ៊ាងអធិការស្រុកព្រះស្ដេចនៅថ្ងៃទី 7 ខែ មករា 2021លោកមានប្រសាសន៍ថា បាៗ
ប្រជាពលរដ្ឋសម្ដែងការមិនសប្បាយចិត្តក្នុងភូមិមានល្បែងស៊ីសងគាត់ខ្លាចមានអំពើចោរកម្មដូចជាលួចឆក់ប្លន់ជាដើមប្រជាពលរដ្ឋបានបន្តទៀតថា
ចុះឯណាទៅ លក្ខណៈភូមិ ឃុំ សុវត្ថភាពទាំង៩ចំណុច របស់អាជ្ញាធរមានសមត្ថកិច្ច។
ហើយប្រជាពលរដ្ឋបានសំណូមពរទៅដល់លោកអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង
ជាពិសេសលោក ព្រំសន្ធរ ស្នងការខេត្តមានវិធានការមើលកូនចៅក្រោមឱវាទផងទាន។
