ស្ត្រីវ័យចំណាស់ម្នាក់មានជម្ងឺប្រចាំកាយលង់ទឹកស្លាប់

0
40

ខេត្តកំពង់ធំ: កាលពីវេលាម៉ោង១៥.០០ នាទីថ្ងៃទីទី០៧ ខែមករា ឆ្នាំ២០២១ នៅភូមិសំពៅមាស ឃុំសាន់គ ស្រុកកំពង់ស្វាយ មានហេតុការណ៍ស្ត្រីវ័យចំណាស់ម្នាក់ ។

សមត្ថកិច្ចបសនឲ្យដឹងថា សពឈ្មោះ ស៊ុយ ប៉ាត ភេទស្រី អាយុ ៧០ឆ្នាំជនជាតិខ្មែរ នៅភូមិសំំពៅមាស ឃុំសាន់គ ស្រុកកំពង់ស្វាយ។

តាមការបំភ្លឺរបស់ឈ្មោះ បាន ប៊ុនឆេង ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាចៅបង្កើត បានរៀបរាប់ថា ជីដូនរបស់គាត់តែងតែទៅទាញកំផ្លោកពីក្នុងស្រះដែលនៅខាងក្រោយផ្ទះដាក់មកលើមាត់ស្រះម្យ៉ាងទៀត គាត់មានជម្ងឺប្រចាំកាយផង (ឧស្សាហ៌វិលមុខដួល) លុះដល់ថ្ងៃទី ០៧.០១. ២០២១វេលា ម៉ោងប្រហែល ១៤.០០នាទី ខ្លួន បានឃើញគាត់ទាញកំផ្លោកពីក្នុងស្រះដូចមុនៗ ហើយខ្លួន បានទៅបង់សំណាញ់នៅតំបន់វាលក្រោម (ប្រឡាយ ដួង ហេង) តែដោយសារបង់មិនបានត្រី ក៏ត្រឡប់មកផ្ទះវិញវេលាប្រហែលម៉ោង១៤.៣០ នាទី ហើយបានទៅរកយាយនៅក្រោយផ្ទះស្រាប់តែឃើញជីដូនអណ្ដែតក្នុងទឹកស្រះក្រោយផ្ទះ ស្លាប់បាត់ទៅហើយ។ _

ក្រោយទទួលព័ត៌មានសមត្ថកិច្ច និងអាជ្ញាធរភូមិ ឃុំ ព្រមទាំងក្រុមគ្រួសារសពបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសព។ តាមការពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីមួយគួរឲ្យកត់សម្គាល់ឡើយ ជនរងគ្រោះស្លាប់ដោយសារលង់ទឹកក្នុងស្រះបណ្តាលមកពីចាស់ជរាមានជម្ងឺ ប្រចាំកាយ។

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here