លោក ព្រឹម សាលី និងលោក សឿង សីហា រងការចោទប្រកាន់ពីពលរដ្ធខេត្តបន្ទាយមានជ័យប្រព្រឹត្តអំពើពុករលួយជាលក្ខណ:ប្រព័ន្ធ ពលរដ្ឋរងចាំមើលចំណាត់ការរបស់លោកអភិបាលខេត្តហ៊ានចាត់ការឬទេ?

0
36

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ បានរិះគន់ មន្រ្តីពន្ធដាប្រមូលពន្ធលើអចលនទ្រព្យ និងបង់ពន្ធប្រថាប់ត្រា គឺតាមតែបបូរមាត់របស់តែខ្លួនប៉ុណ្ណោះ ហើយរបៀបក្នុងការយកពន្ធ របស់មន្រ្តីពន្ធដារ ហាក់ដូចជាមានបង្កប់នូវអំពើពុកលួយ ជាលក្ខណ:ប្រព័ន្ធ ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការចូលរួមបង់ពន្ធជូនជាតិ ឲ្យស្របទៅតាមគោលនយោបាយថ្នាក់ជាតិ។ ជាក់ស្តែងដូចជាប្រជាពលរដ្ឋដែលរស់នៅក្នងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសម្តែងការឈឺចាប់គ្រប់ៗគ្នា ដោយការបង់ពន្ធប្រថាប់ត្រារបស់ពួកគាត់ គឺជាការចាប់បង្ខំ។ ប្រភពពីប្រជាពលរដ្ឋដែលបានប្រកបមុខរបរ បើកក្រុមហ៊ុនពុះដីល្វែងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ បានរិះគន់ថាមន្រ្តីជំនាញដែលបានធ្វើការងារនៅសាខាពន្ធដារខេត្តបន្ទាយមានជ័យ បានចេញឯកសារយឺតយ៉ាវ ឲ្យប្រជាពលរដ្ឋដើម្បីទុកគៀបសុីលុយពីអ្នកដែលចង់បានលឿន ដោយត្រូវបង់លុយក្រោមតុជាច្រើន មានដូចជាឯកសារកាត់ប្លង់ដីក្នុងការផ្ទេរកម្មសិទ្ធិដីធ្លី តាមរយ:ការទិញ លក់ដែលត្រូវឆ្លងកាត់ការបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត មានលោកព្រឹម សាលីជាប្រធានសាខាខេត្ត ហើយដោយបានប្រើប្រាស់លោកសឿង សីហា អនុប្រធានការិយាល័យ ទទួលបន្ទុកផ្នែកសារពើពន្ធដ៏ល្បីល្បាញ ពូកែទារជំរិតលុយពីប្រជាពលរដ្ឋ ខាងវាយតម្លៃអចលនទ្រព្យ ដែលមានគំនិតទុច្ចរិតក្នុងការកំណត់ពន្ធប្រថាប់ត្រា។ ប្រភពពីមន្រ្តីថ្នាក់ក្រោមបានបង្ហើបប្រាប់ឲ្យដឹងទៀតថា រឿងអាស្រូវរបស់លោកព្រឹម សាលី និងលោកសឿង សីហា ក្នុងការកំណត់ទារលុយក្នុងការវាយតម្លៃដើម្បីបង់ពន្ធប្រថាប់ត្រានេះ កើតមានជាយូមកហើយ ចាប់តាំងពីលោកព្រឹម សាលីឡើងកាន់តំណែងជាប្រធានសាខាពន្ធដារមកម្លេះ ។ ហើយនៅសាខាពន្ធដារមួយនេះសព្វថ្ងៃពោរពេញទៅដោយបក្ខពួកនិយម និងការិយាល័យអធិបតេយ្យយ៉ាងខ្លាំង ដែលត្រូវការឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងសា្ថនប័នពាក់ព័ន្ធមួយចំនួនទៀតគួរតែស៊ើបអង្កេតជាពិសេសលោកអភិបាលខេត្តបន្ទាយមានជ័យ គួរស្រាវជ្រាវទៅលើលោកព្រឹម សាលី និងលោកសឿង សីហា តាមការចោទរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធ និងការនាំគ្នាប្រព្រឹត្តអំពើពុករលួយនេះផង ដើម្បីកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឲ្យស្របទៅនឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែនដែលបានក្រើនរំលឹក មន្រ្តីរាជការណាដែលធ្វើអំពើផ្តេសផ្តាស់ត្រូវតែទទួលនូវពិន័យ ទាំងអស់ឲ្យតែប៉ះពាក់ដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ គឺត្រូវតែចាត់ការហើយ ។
យ៉ូម់ាធីវីអនឡាញមិនអាចធ្វើសុំការបំភ្លឺ ពីលោកព្រីមសាលីនិងលោកសឿងសាលីបានឡើយ ។ពលរដ្ខេខេត្តបន្ទាយមានជ័យសង្ឃឹម លើលោកអភិបាលខេត្តបន្ទាយមានជ័យនឹងមានចំណាត់ការចំពោះមន្រ្តីពុករលួយទាំងនេះមិនខានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here