កុមារ០២នាក់ចុះលេងទឹកស្រះ លង់ស្លាប់នៅភូមិត្រពាំងឬស្សី

0
9

ខេត្តកំពង់ធំ: កាលពីវេលាម៉ោង ១៧.៣០នាទី ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២១ នៅភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីកុមារពីរនាក់លង់ទឹកស្លាប់ ។

សមត្ថកិច្ចបសនឲ្យដឹងថាសពកុមារឈ្មោះ នីម វណ្ណះ ភេទប្រុស អាយុ ០៨ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ ឆាវី ឆវ័ន្ត ភេទប្រុស អាយុ ០៧ឆ្នាំជនជាតិខ្មែរ កុមាររង គ្រោះទាំង០២នាក់នៅភូមិ ឃុំកើតហេតខាងលើ ។

តាមការរៀបរាប់ពី ឈ្មោះ មុត សមុត្រ ត្រូវជាម្តាយ អោយដឹងថា ជារៀងរាល់ថ្ងៃគាត់តែងតែយកកូនរបស់គាត់ ឈ្មោះ នីម វណ្ណៈ ទៅធ្វើការជាមួយខ្លួន នៅ ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២១ ខ្លួន យកកូនទៅជាមួយ ដូចសព្វមួយដង តែដល់ម៉ោងប្រហែល ០៨.៣០នាទីឈ្មោះ ឆាវី ឆវ័ន្ត បានមកបបួលកូនខ្លួនថាទៅលេងផ្ទះអ៊ុ ឈ្មោះ មុត ខេត វាក៏ទៅជាមួយគ្នា ខ្លួន មិន បានតាមមើលកូនទេ រហូតដល់ ម៉ោង ១១.០០នាទី ពេលហូបបាយ ខ្លួន ក៏មិន បានសួររកកូនដែរ ដោយគិតថាកូននៅផ្ទះអ៊ុវា លុះដល់ម៉ោង ១៦.០០នាទី ខ្ខ្លួនចេញពីធ្វើការតាមរកកូនគ្រប់ទីកន្លែង តែរក ពុំឃើញ រហូតដល់ ម៉ោង ប្រហែល ១៧.៣០នាទី ទើបរកឃើញកូនទាំង០២ នាក់ នៅក្នុងទឹកស្រះក្បែផ្លូវលំចម្ងាយពីផ្ទះប្រហែល ២០០ម៉ែត្របានស្លាប់បាត់ទៅហើយ ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញ ប៉ុស្តិ៍ រដ្ឋអំណាចភូមិ ឃុំបានចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុនិងសាកសព ការពិនិត្យសពកុមារទាំងពីរនាក់មានពោះធំនិងមានទឹកនៅក្នុងពោះក្រៅពីនោះ ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មឡើយ ។_

ក្រោយពីបានធ្វើការពិនិត្យ និងធ្វើកំណត់ហេតុរួចសមត្ថកិច្ច ប្រគល់សពទាំង០២ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

LEAVE A REPLY

Please enter your comment!
Please enter your name here