ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញសំណេះសំណាលបើកបរវសនកាល ឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យហ៊ុនសែនបល្ល័ង្គ

0
29

ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលបើកបរវសនកាល ឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ដោយមានការអញ្ជើញចូលរួមពី លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន លោក លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ធំ និង លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗ ចូលរួមទាំង៣០០នាក់ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
លោក លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ធំ មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ក្នុងវិស័យអប់រំ បើទោះបី ពិភពលោក ទទួលរងការវាយប្រហារ និងគំរាមកំហែងពីជំងឺកូវីដ១៩ ដ៏កាចសាហាវ ប្រទេសកម្ពុជា ក៏បានទទួលរងផលប៉ះពាល់ជាច្រើនលើវិស័យសំខាន់ៗ ក្នុងនោះវិស័យ អប់រំ ក៏ត្រូវបានរាំងស្ទះក្នុងដំណើរការរបស់ខ្លួន ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ សិស្សានុសិស្ស។
ប៉ុន្តែដោយមានការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ពេជោ ហ៊ុន សែន និងដឹកនាំផ្ទាល់ពីឯកឧត្តមបណ្ឌិត សភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួអប់រំ យុវជន និងកីឡា ព្រមទាំងមានការចង្អុលបង្ហាញ ពីឯកឧត្តមសុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វើវិស័យអប់រំ យុវជន និងកីឡា នៅក្នុងខេត្តកំពង់ធំ ធានាបាននូវគុណភាពដែលអាចទទួលយកបាន ។
ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ បន្ទាប់ពីបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមក ក៏បានមានប្រសាសន៍ថា ចំពោះបញ្ហាមេរោគកូវិដ១៩ មិនមែនជួបបញ្ហាតែខេត្តកំពង់ធំ ឬប៉ះពាល់តែកម្ពុជាយើងប៉ុណ្ណោះទេ គឺប៉ះពាល់ទូទាំងពិភពលោក មកដល់ពេលនេះអ្នកដែលបានឆ្លងមេរោគកូវិដ១៩ ជាង៩០លាននាក់ហើយ ខណៈនេះក៏មិនទាន់ដឹងច្បាស់ពីប្រសិទ្ធិភាព វ៉ាក់សាំងនៅឡើយទេ សម្រាប់ប្រទេសដែល ក្រីក្រទទួលបានវ៉ាកសាំងការពារមេរោគកូវិដ១៩ត្រឹមតែ២០ភាគរយ សម្តេចតេជោ ហ៊ុន សែន បាននាំយកថវិការ សម្បុរសជនដែលចូលរួមទិញវ៉ាកសាំងបាន៥៥លានដុល្លា និងថវិការដ្ឋដើម្បីទិញវ៉ាក់សាំង ចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម សុខ លូ បានសុំអំពាវនាវដល់លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ចូលរួមការពារទប់ស្កាត់ ការពារប្រឆាំងនិង ឆ្លងមេរោគកូវិដ១៩ ដោយលាងសំអាតដៃនិងសាប៊ូ ជេល ឬអាល់កុល ដើម្បីសុខភាពយើង សាលារៀនយើង និងសង្គមជាតិយើង ក្មួយៗសម័យសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានភ័ពវាសនាល្អណាស់ ដែលរស់នៅក្រោមម្លប់សន្តិភាព ដោយសម្តេចបានយកចិត្តទុកដាក់ខ្ពស់បំផុត លើវិស័យអប់រំ គឺមានសាលារៀនគ្រប់គ្រាន់ គ្រប់ទីកន្លែង និងសុំឲ្យក្មួយៗខិតខំរៀនសូត្រពីដើមឆ្នាំដោយយកចិត្តទុកដាក់ សូមបន្តលើកកម្ពស់សុខភាពអនាម័យការពារកូវីដ-១៩ ដើម្បីការពារកុំឲ្យមេរោគកូវិដ១៩ចូលមកក្នុងគ្រឹះស្ថានសិក្សា ត្រូវការពារពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត១.៥ម៉ែត្រនិងសុវត្ថិភាពចំណីអាហារ ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្តបានចែកប័ណ្ណសរសើរ និងកាដូរ ដល់សិស្សគ្រប់ថ្នាក់ ដែលរៀនពូកែនិងជាប់លំដាប់ថ្នាក់លេខ១ ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here