អបអសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នៅវិទ្យាល័យរមាសហែក

0
21

ខេត្តស្វាយរៀង៖លោកស៊ូ ម៉ុលអភិបាលស្រុករមាសហែកបានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យរមាសហែកនៅព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ។

ក្នុងឪកាសនោះមានការចូលរូមពីលោកស៊ុតវីរះរិទ្ធប្រធានការិយាល័យចាត់តាំងបុគ្គលិកនៃមន្ទីរអប់រំខេត្តស្វាយរៀងលោកគង់សំអឿននាយកវិទ្យាល័យ លោកនាយករងប្រធានការិយាល័យអប់រំស្រុក លោកមេឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជិត៣០០នាក់។

លោកស៊ូម៉ុលអភិបាលស្រុករមាសហែកបានអានសារលិខិតរបស់សម្តេចតេជោថា “ក្រសួងស្ថាប័នពាក់ អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ នឹងចូលរួមគាំទ្រឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រផ្សេងទៀត តាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមពីក្រសួងសុខាភិបាល ក្នុងការធានានូវសុវត្ថិភាពសុខភាព ការអប់រំអំពីនាម័យ នឹងការបង្ការនឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ឲ្យបានម៉ឹងម៉ាត់ធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានឆ្លងជំងឺកូវីដ១៩នៅក្នុងគ្រឹះស្ថានសិក្សា”។

លោកបន្តថាសម្តេចតេជោ ហ៊ុន សែនបានអោយ ឲ្យស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ បន្តលើកកម្ពស់សុខភាពអនាម័យ ក្នុងបរិបទ កូវីដ១៩ដោយ អនុវត្តតាមអភិក្រម “៣ ការពារ ៣ កុំ” ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាពសុខភាព សិក្សាការរក្សាគម្លាតមួយម៉ែត្រកន្លះ និងសុវត្ថិភាពចំណីអាហារ។

ក្រសួងអប់រំយុវជន និងកីឡា ត្រូវបន្តដឹកនាំអនុវត្តទស្សនទានថ្មី គន្លងជីវិតថ្មីក្នុងវិស័យអប់រំ ដោយគិតគូអំពីជម្រើសឲ្យបានច្រើន ក្នុងការផ្តល់សេវាអប់រំ ជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំ អាស្រ័យទៅតាមទីតាំងភូមិសាស្ត្រ ស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ១៩ និងស្ថានភាពអប់រំ។

ដោយ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តជំរុញការអប់រំ ឌីជីថលឲ្យទាន់សភាពការជាតិ តំបន់ និងសកលលោក។

ក្រសួងអប់រំត្រូវរៀបចំ នឹងអនុវត្តកម្មវិធីសិក្សា បំព្រួញដោយកំណត់ ជាមុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជាជម្រើសមេរៀនសិក្សា ក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សាដើម្បីធនាថា ការរៀនសូត្ររបស់សិស្សានុសិស្សបានពេញលេញផ្តោតលើចំណុចសំខាន់ៗនឹងស៊ីជម្រៅជាពិសេសមេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ នឹងការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។

ក្រៅពីនេះ ក្រសួងអប់រំ ត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្របង្រៀន តាមបែបការរិះរក នឹងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងសត្តវត្សទី២១ ដែលជាវិធីសាស្ត្រតាមបែបចម្រុះ ដោយសិស្សត្រូវអនុវត្ត ក្នុងថ្នាក់រៀន នឹងការធ្វើស្វ័យសិក្សា នឹងការផ្តោតលើការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញចាំបាច់ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ច ឌីជីថល ជាពិសេសសិស្សមានបំណិន សត្តវត្សទី២១ ក្រសួងប់រំ ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈ ជាប្រចាំ រួមទាំងវគ្គវិក្រឹត្តការតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់ គុណវឌ្ឍ និងសមត្ថភាពរបស់ គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀន នឹងរៀនតាមបែបបច្ចេកវិទ្យាទំនើប។

ក្រសួងត្រូវបន្តកែលម្អ នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ នឹងបន្ទប់សាស្ត្រាចារ្យ ទៅតាមលទ្ធភាព នឹងស្ថានភាពជាក់ស្តែងរបស់សាលារៀន សម្រាប់បម្រើដល់ការបង្រៀន នឹងរៀនបែបថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ១៩។ដោយជា រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here