បិទការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកដណ្ដើមពានរង្វាន់៧មករា

0
12

ខេត្តព្រះវិហារ៖បិទការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកដណ្ដើមពានរង្វាន់៧មករាក្នុងឱកាសអបអរសាទរខួបលើកទី៤២ថ្ងៃជ័យជំនៈ៧មករា១៩៧៩និង៧មករា២០២១។កាលពីរសៀលថ្ងៃទី១១ខែមករាឆ្នាំ២០២១លោកនាន់បូរ៉ាអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះវិហារ។

លោកនាន់បូរ៉ាបានអញ្ជើញប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករទទួលបានជ័យលាភីនៃការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២១ដែលការប្រកួតនាពេលនេះមានចំនួន៤ពូលស្មើនិង១២ក្រុម។ដើម្បីអបអរសាទរខួបលើកទី៤២នៃថ្ងៃជ័យជំនះ៧មករា១៩៧៩និង៧មករា២០២១នៅមណ្ឌលកីឡាខេត្តព្រះវិហារ។

លោកនាន់បូរ៉ាបានថ្លែងថា៖វិស័យកីឡាត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ក្នុងការជម្រុញវិស័យមួយនេះឆ្ពោះទៅរកកិត្យានុភាពជាតិសាមគ្គីភាពនិងមោទនភាពជាតិព្រមទាំងជួយពង្រឹងសុខភាពនិងមិត្តភាពនិងជួយដល់យុវជនគ្រប់មជ្ឈដ្ឋានចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។

ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៧ថ្ងៃដោយគិតចាប់ពីថ្ងៃទី៥ខែមករាដល់ថ្ងៃ១១ខែមករាឆ្នាំ២០២១និងដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នាមានសាមគ្គីភាពមិត្តភាពហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់បញ្ញតិបទបញ្ជាបច្ចេកទេសផងនោះបានធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយភាពជោគជ័យគួជាទីមោទនៈ។
ជាលទ្ធផលនៃការប្រកួតបាល់ទាត់នាពេលនេះចំណាត់ថ្នាក់លេខ១បានទៅលើក្រុមខ្លាព្រៃ CSO ទទួលបានថវិការ ២លានរៀល។លេខ២បានទៅលើក្រុមព្រះវិហារCityទទួលបានថវិការ១លាន៦០ម៉ឺន និងលេខ៣ បានទៅលើក្រុមព្រះវិហារ United ទទួលបានថវិការ ១លាន២០ម៉ឺន៕

LEAVE A REPLY

Please enter your comment!
Please enter your name here