
ខេត្តកោះកុង ៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ទទួលបន្ទុកដីធ្លី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះភ្លូកទឹកភ្លូកដីបង្ក្រាបបទល្មើស ខ្ទម និងដំណាំផ្សេងៗដែលបានសង់នៅលើដី ឧទ្យានជាតិបូទុមសាគរ ដែលមានទីតាំងនៅក្នុង ទី១ ភូមិចំការលើ ទី២ ភូមិស្រែថ្មី ទី៣ ភូមិចំលងគោ ស្ថិតនៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលចំណាត់ការខាងលើទទួលបានការគាំទ្រពីប្រជាពលរដ្ឋមួយចំនួន និងប្រជាពលរដ្ឋមួយចំនួនតូចមិនពេញចិត្ត។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានដឹកនាំកងកម្លាំងចម្រេះ ចុះមកបង្ក្រាបខ្ទមលួចសង់នៅក្នុងដីឧទ្យានជាតិនោះ ក៍មានវត្តមានលោក ចាន់ តារ៉ា ព្រះរាជអាជ្ញាររងខេត្តកោះកុងវ័យក្មេងរូបស្រស់សង្ហា ចេះដឹងខុសត្រូវពីមូលហេតុ ។
ប៉ុន្តែ គួរចំលែក នៅក្នុងការចុះ បង្ក្រាបខ្ទមដែលសង់លើដីឧទ្យានជាតិ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានហាមឃាត់អ្នកសារព័ត៌មានពីរនាក់ ១មានឈ្មោះ កុក ទិត្យ ភេទប្រុសអាយុ៥៤ឆ្នាំ អ្នកសារព័ត៌មានUMA ទូរទស្សន៍អនឡាញ (UMA TVONLlNE) ទី២ឈ្មោះ យួន ឈីវ ភេទប្រុស អាយុ៥០ឆ្នាំ ជាចាងហ្វាងគេហទំព័រ កោះកុងព័ត៌មានទាន់ហេតុការណ៍ ហើយត្រូវជាគណកម្មាធិការនាយកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន (UMA) ប្រចាំនៅប្រទេសកម្ពុជា។
លោក សុខ សុទ្ធី បានប្រើសិទ្ធិអំណាចចំពោះអ្នកសារព័ត៌មាន ហាមឃាត់អ្នកសារព័ត៌មាន គំរាមកំហែងចាប់ចង់ មិនអោយចូលថតសកម្មភាព នៅក្នុងការចុះបង្ក្រាបរុះរើខ្ទមអានាធិបតេយ្យដែលបានសាងសង់នៅលើដីឧទ្យានជាតិបូទុមសាគរនោះ មិនតែប៉ុណ្ណោះ
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានប្រើសិទ្ធិអំណាចអោយព្រះរាជអាជ្ញារងមកប្រាប់អ្នកសារព័ត៌មានទាំងពីររូបថា អោយចាកចេញពីទីកន្លែងដែលសមត្ថកិច្ចកំពុងរុះរើខ្ទមអានាធិបតេយ្យ និងអោយចាកចេញអោយផុត ហើយមិនអោយថតជាដាច់ខាត។
នៅពេលនោះដែរ លោក សុខ សុទ្ធី បាននិយាយបន្តថា ខ្ញុំមិនត្រូវការអ្នកសារព័ត៌មានផ្សេងមកទេ ហើយក៏មិនអញ្ជើញលោក ឈីវ ឯងមកដែរ ខ្ញុំមានអ្នកសារព័ត៌មានខ្ញុំមកហើយ មិនត្រូវការអ្នកសារព័ត៌មានមកឡាយឬផ្សាយផ្ដេសផ្ដាសនោះទេ។ នេះជាសម្ដីលោក សុខ សុទ្ធី និយាយចំពោះមុខអ្នកសារព័ត៌មានទាំងពីរនាក់ពិតៗ។
នៅពេលបង្រ្កាបខ្ទមអានាធិបតេយ្យរួចហើយ លោក សុខ សុទ្ធី បានផ្ញើសម្លេងតាមមិសេជើឲ្យលោក យួន ឈីវ ថា អោយមកជួបនៅអូរយូរយ៉ា ហើយ បន្ទាប់មកទៀតលោក សុខ សុទ្ធី ថា អោយមកជួបនៅកន្លែងឡាន របស់គាត់វិញ ដើម្បីផ្តល់បទសម្ភាសន៍។
នៅពេលនោះ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា លោកចុះមករុះរើខ្ទមអានាធិបតេយ្យនៅលើដី ឧទ្យានជាតិបូទុមសាគរនេះ រដ្ឋបាលខេត្តកោះកុងចុះមករុះរើដីទាំងអស់នេះ ទុកជាសម្បត្តិរបស់រដ្ឋវិញ ។ លោក សុខ សុទ្ធី បន្តថា បើសិនប្រជាពលរដ្ឋ រស់នៅអត់ដីធ្លីពិតប្រាកដមែន សូមប្រជាពលរដ្ឋធ្វើការស្នើសុំសំណើរទៅលោកមេឃុំ លោកអភិបាលស្រុក ដើម្បីកាត់ឆ្វៀលដីសម្រាប់រស់នៅ ។ លោក សុខ សុទ្ធីបន្ថែមទៀតថា លោកមកការពារដីនេះ មិនមែនទុកអោយក្រុមហ៊ុនណានោះទេ គឺការពារដីរដ្ឋទេ ចំណែកដីក្រុមហ៊ុនរ៉ូយ៉ាលគ្រុប គេមានច្បាប់របស់គេទេ ហើយមាន ស ជ ណ ទៀត ហើយក៍ប៉ុន្តែមិនដឹងថា ដីក្រុមហ៊ុននោះនៅកន្លែងណានោះនៅលើយទេ។
អ្នកសារព័ត៌មានសូមថ្លែងអំណរគុណចំពោះលោក សុខ សុទ្ធី ដែលបានផ្ដល់បទសម្ភាសន៍បំភ្លឺចំពោះការរុះរើខ្ទមអាណាធិបតេយ្យដែលលួចសាងសង់នៅក្នុងឧទ្យានជាតិបូទុមសាគរ ប៉ុន្តែទន្ទឹមនោះ មតិសាធារណៈបានរិះគន់ថា ការរើសអើងអ្នកសារពត៍មានគឺធ្វើឲ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មានដែលសារព័ត៌មានតែងតែចុះផ្សាយនៅការអភិវឌ្ឍរបស់សង្គមជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ ដើម្បីរួមគ្នាកសាងសង្គមមួយដ៏ល្អត្រចះត្រចង់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កន្លងមក សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានអនុសាសន៍ថា ដីធ្លីទាំងអស់ដែលប្រជាពលរដ្ឋអាស្រ័យផល ជាក់ស្តែង ត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានអនុសាសន៍ទៀតថា មន្ត្រីរាជការទាំងអស់ ត្រូវតែសហការជាមួយ អ្នកសារព័ត៌មាន មិនត្រូវលាក់លៀមរឿងអ្វីមួយជាមួយអ្នកសារព័ត៌មាននោះទេ ៕
