រថយន្តឡុចស៊ីស RX.300បុកគោយន្តកន្ត្រៃ យរបួសធ្ងន់ ស្រាលចំនួន៦នាក់

0
11

បន្ទាយមានជ័យ ៖

រថយន្តឡុចស៊ីស RX.300បុក និង គោយន្តកន្ត្រៃ ពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ ស្រាលចំនួន៦នាក់ នៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតចំណុចផ្លូវប្រសព្វមុខក្លោងទ្វារវត្តម្កាក់ ក្នុងភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ មុនពេលកើតហេតុនោះមានរថយន្តម៉ាកឡុចស៊ីស RX.300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U.0799 អ្នកបើកមិនត្រូវបានគេស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ជិះតាមផ្លូវជាតិពីខាងជើងទៅត្បូងក្នុង
ល្បឿនលឿន។

លុះបើកមកដល់ចំណុចកើតហេតុជាចំណុចផ្លូវប្រសព្វ មុខក្លោងទ្វារចូលវត្តម្កាក់ស្រាប់តែបានបើកប្តូរគន្លងបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តជាន់ហ្វ្រាំងមិនទាន់ទៅបុកគោយន្ត កន្ត្រៃពេញទំហឹងបណ្តាលឲ្យមនុស្សជិះក្នុងគោយន្តទាំងអ្នកបើកនិងអ្នករួមដំណើរ៦នាក់ ក្នុងនោះរបួសធ្ងន់៣នាក់ ស្រី១នាក់ និងរបួសស្រាល៣នាក់ត្រូវបាននគរបាលដឹកបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពម្កាក់ភ្លាមៗផងដែរ។

ក្រោយពីកើតហេតុហើយរថយន្តនិងគោយន្តកន្ត្រៃត្រូវនគរបាលយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងសិរីសោភ័ណ ។

LEAVE A REPLY

Please enter your comment!
Please enter your name here