នារីម្នាក់ជំពាក់ប្រាក់ធនាគារកើតវិបត្តផ្លូវចិត្ត លេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួន

0
27

ខេត្តកំពង់ធំ: នារីម្នាក់ជំពាក់ប្រាក់ធនាគារកើតវិបត្តផ្លូវចិត្ត លេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួន។

ហេតុការណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង ១៣៖០០ នាទីថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២១នៅលើផ្ទះជនរង គ្រោះក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ សៀង ស្រីនិច ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។

តាមការបភ្លឺរបស់ឈ្មោះ សៀង ស្រីនាង ត្រូវជាប្អូនបង្កើត បានអះ អាងថា: មុនពេលកើត ហេតុជនរងគ្រោះ និងខ្លួន នៅអង្គុយលេងលើផ្ទះជាមួយគ្នា លុះដល់ម៉ោងប្រហែល១០៖៣០ នាទី ខ្លួនបបួលបងទៅហូបបាយទាំងអស់គ្នាតែជនរងគ្រោះមិនព្រមទៅនៅដេកលើផ្ទះម្នាក់ ឯង។ លុះដល់ម៉ោងប្រហែល១២៖៥៥នាទីប្អូនប្រុស អាយុ៥ឆ្នាំ របស់ខ្លួនឡើងទៅលើផ្ទះឃើញបងស្រីខ្លួនដេកមិនដកដង្ហើម ក៏ស្រែក ហៅខ្លួនមកមើល ពេលខ្លួនឡើងមកមើលទើបដឹងថាបងស្រី បានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើត ហេតុសាច់ញាតិជនរងគ្រោះបានរាយការណ៍ទៅជូនសមត្ថកិច្ច ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចសហការជាមួយប្រធានមណ្ឌលសុខភាពឃុំបល្ល័ង្ក លោកមេភូមិដូង ព្រមទាំងក្រុមប្រឹក្សាឃុំបល្ល័ង្ក បានចុះទៅពិនិត្យសាកសពនិងទីកន្លែងកើតហេតុ។ ពេលពិនិត្យសមត្ថកិច្ចរកឃើញថ្នាំគ្រាប់ពណ៌ ស (គ្រាប់តូចៗមូល) ចំនួន០២គ្រាប់ ដែលជាប្រភេទថ្នាំងងុយដេកនៅក្បែរខ្លួនសព ហើយនៅលើដងខ្លួន ពុំមានស្លាក ស្នាមអ្វីគួរឲ្យកត់ សម្គាល់ឡើយ។

តាមការសនុនិដ្ឋានរបស់ លោកគ្រូពេទ្យមណ្ឌល សុខភាព និងសមត្ថកិច្ច ជនរងគ្រោះ ធ្វើអត្តឃាត ដោយលេបថ្នាំងងុយដេកសម្លាប់ខ្លួន(ប្រមាណជាង ២០គ្រាប់)ទើបបណ្ដាលឱ្យស្លាប់បែបនេះ។

ពិនិត្យចប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here