ករណីជួញដូរ នូវសារធាតុញៀន ឃាត់ខ្លួនមន្ត្រីយោធាផ្កាយ១ ក្លែងក្លាយម្នាក់ និងបក្សពួកប្រុសស្រីចំនួន ១១នាក់ទៀត,,,,,

0
30

MP001.
=======================
(#ខេត្តកំពង់ចាម )៖ លោក សុធាពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បញ្ជាក់ថា ដោយមានកិច្ចសហការគ្នាជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកំពង់សៀមនិងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនក្នុងស្ថានភាពស្មុគស្មាម ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ស្រី០១នាក់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១៣និង៣០នាទីនៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

#យោងតាមរបាយការពីសមត្ថកិច្ចបានឲ្យដឹងថា ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សជាគ្រឿងញៀនចំនួន ៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿងនិងរថយន្តធំចំនួន០២គ្រឿង។

. ដោយបានចម្លេីយសារភាពពីជនសង្ស័យខាងលេី និងមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារ ង អមសាលាដំបូងខេត្តកំពង់ចាម និងមានការឯកភាពពី លោក ឧត្ដមសេនីយ៍ ទោ ឯម កុសល ស្នងការ នគរបាល ខេត្ត កំពង់ចាម នៅព្រឹក ថ្ងៃទី ១២-០១-២០២១ វេលា ម៉ោង ០៦.០០នាទី ព្រឹក កម្លាំង ជំនាញ ការិយាល័យ ប្រឆាំង គ្រឿងញៀន ខេត្ត កំពង់ ចាម ជំនាញ អធិការ ស្រុកជេីងព្រៃ បន្ត សហការ ជាមួយ ជំនាញស្នងការរដ្ឋាននគរបាលខេត្តកណ្តាល ជំនាញ អធិការ រដ្ឋានស្រុកស្អាង និងប៉ុស្តិ៍ នគរបាល រដ្ឋ បាល ក្រាំងយ៉ូវ ដឹកនាំផ្ទាល់ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បន្តចុះទៅដល់មូលដ្ឋាន ស្រុកស្អាង ខេត្តកណ្តាល និងបានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន ០៤នាក់ ស្រី ០១នាក់៖
១-សឿន សោភ័ណ្ឌ ភេទ ស្រី អាយុ ៤០ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្ន នៅ ភូមិទួលក្រាំង ឃុំ ក្រាំង យ៉ូវ ស្រុកស្អាង ខេត្ត កណ្ដាល ។
២-ឈន ឈីន ភេទប្រុស អាយុ ៣០ ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កសិករ នៅ ភូមិ ទួល ក្រាំង ឃុំ ក្រាំង យ៉ូវ ស្រុកស្អាង ខេត្ត កណ្ដាល ។
៣-ឈ្មោះ អ៊ុន លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស នៅ ភូមិ ទួល ក្រាំង ឃុំ ក្រាំង យ៉ូវ ស្រុកស្អាង ខេត្ត កណ្ដាល ។
៤-ឈ្មោះ អៃ អេ ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិ កំពង់ ទ្រា ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្ដាល ។
ដក ហូត វត្ថុតាងរួមមាន៖ម្សៅ ក្រាមពណ៌ស សង្ស័យ ជាថ្នាំញៀន ចំនួន ៤២កញ្ចប់ (ធំ០៦កញ្ចប់ ) ទូសព្ទ័ដៃចំនួន ០៥គ្រឿង រថយន្ត ចំនួន០១គ្រឿង កាំភ្លើង កែឆ្នៃចំនួន០១ដេីម ស្រោមកាំភ្លេីងK៥៤ចំនួន ស្លាកលេខខេមរភូមិន្ទ០២បន្ទ: អាយកូម០១គ្រឿង អាវខេមរ:ភូមិន្ទថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់ និងថងវេចខ្ចប់មួយចំនួនធំ។

.បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here