កម្លាំងចម្រុះនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ខេត្តកំពង់ចាមចុះធ្វើការបង្ក្រាបបទល្មើសនេសាទ នៅក្នុងទន្លេព្រំប្រទល់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាមនិងខេត្តកណ្ដាល

0
59

ខេត្តកំពង់ឆ្នាំង:កម្លាំងចម្រុះនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ចាមចុះធ្វើការបង្ក្រាបបទ
ល្មើសនេដាទនៅក្នុងទន្លេជាប់និងព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ចាមនិងខេត្ត
កណ្តាល ។

កិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយធ្វើសកម្មភាពរបស់ក្រុមចម្រុះខណ្ឌខាងរដ្ឋបាលជលផលកំពង់ឆ្នាំង រួមមាន៖
កម្លាំងសមត្ថកិច្ចរដ្ឋបាលជលផលដឹកនាំដោយលោក សេង សុវណ្ណរិទ្ធិ ដោយបានសហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមនិងអភិ
បាលស្រុកបាធាយ និងស្រុកកំពង់ត្រឡាចកងរាជអាវុធ
ហត្ថ អធិការដ្ឋាន នគរបាលស្រុកបាធាយ ស្រុកកំពង់ត្រ
ឡាច ប៉ុស្តិ៍រនគរបាលរដ្ឋបាលកំពង់ត្រឡាច និងសហគមន៍នេសាទខេត្តកំពង់ឆ្នាំង ដែលមានកម្លាំងសរុបចំនួន៤៥នាក់ និងមធ្យោបាយកាណូតធ្វើសកម្មភាពចំនួន៩គ្រឿង បានចុះប្រតិបត្តិកាបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេព្រំប្រ
ទល់៣ខេត្តមានកំពង់ចាម.ខេត្តកំពង់ឆ្នាំងនិងខេត្តកណ្តាល ។

នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទខាងលើនេះកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការរុះរើ និងបំផ្លាញចោល
នៅឧបករណ៍នេសាទខុសច្បាប់ដែលជាលទ្ធផលរួមមាន:-

១-លបកន្ទុយកណ្តុរឬប្រឺស១០០បានចំនួន ២២០ខ្សែ កានចងបណ្តែតចំនួន៣០លីត្រចំនួន២៥០ពីដុង ។

២- របាំងស្បៃមុងចំនួន១៥ កន្លែង ប្រវែង ៥០០មែត្រ លបលូ១៥គ្រឿងបង្គល 200ដើមនិងចាក់ លែងកូនត្រីចម្រុះចូលបឹងទន្លេសាបវិញចំនួន 100 គីឡូក្រាមផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here