សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុស ច្បាប់នូវសារធាតុញៀន នៅភូមិឆ្នុកទ្រូ

0
14

…………………………………………
កំពង់ឆ្នាំង៖ ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នង ការនគរបាលខេត្តកំពង់ឆ្នាំង និងសម្រប សម្រួលផ្នែកច្បាប់ដោយ លោក អុិត សុធា ព្រះរាជអាជ្ញាសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៥និង០០នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុលវាសនា ស្នងការរងប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកបរិបូណ៌សរុបចំនួន០៧នាក់ ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់នៅចំណុចដើមចាកែង ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

លោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង ទទួល ផែនគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ ខេង ភក្រ័ អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំងនិងដកហូតវត្ថុតាងថ្នាំញៀនចំនួន ០៤កញ្ចប់។

ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុង ធ្វើការសាកសួរនិងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here