អភិបាលខេត្តបន្ទាយមានជ័យកំពុងរៀបចំមណ្ឌលចត្តាឡីស័កទី១៧ សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ

0
13

(បន្ទាយមានជ័យ) ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លី សារី លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ រួមមួយមន្រ្តីជំនាញ និងក្រុមការងារប្រចាំការ បានធ្វើការរៀបចំមណ្ឌលចត្តាឡីស័កទី១៧ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ និងបានចាប់ផ្តើមដំណើរការទទួលបងប្អូនប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ ដេីម្បីយកសំណាក និងធ្វេីចត្តាឡីស័ក រយៈពេល១៤ថ្ងៃជាង៤ពាន់នាក់រហូតដល់ថ្ងៃទី១៤ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងការត្រួតពិនិត្យនិងធ្វើចត្តាឡីស័កដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រូវបានត្រឡប់ពីប្រទេសថៃនិងត្រូវអាជ្ញាធរថៃចាប់បញ្ជូនវិញតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ហើយធ្វើការត្រួតពិនិត្យនិងចត្តាឡីស័កនៅព្រំដែនហើយបានបញ្ជូនមកដាក់តាមមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមបានបញ្ជាក់ថា៖នៅវិទ្យាល័យសម្តេចឪក្រុងសិរីសោភ័ណនេះជាមណ្ឌលធ្វើចត្តាឡីស័កទី១៧ ដែលត្រូវបានទទួលប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃចំនួន២ឡានដែលដឹកដោយរថយន្តក្រសួងការពារជាតិមានប្រមាណជាង១០០នាក់ដែលកំពុងធ្វើការត្រួតពិនិត្យដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃហើយត្រូវបានចែកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖ដោយឡែកក្រុងសិរីសោភ័ណមានមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងមានមណ្ឌលចត្តាឡីស័កមហាវិទ្យាល័យវិទ្យាសាស្គ្រសុខាភិបាលមានចំនួន១២០នាក់ និងមណ្ឌលចត្តាឡីស័កកងវ៉ាមានចំនួន៩៧៩នា់ស្រី៤៣៥នាក់ និងមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪកំពុងដាក់បានប្រមាណជាង១០០នាក់។
ឯកឧត្តមវិជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសនថា៖ចាប់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះមានប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃតាមច្រកអូរបីជាន់ស្រុកអូរជ្រៅមានចំនួន៤,៩១៤នាក់ស្រី២,១៧២នាក់ កំពុងធ្វើចត្តាឡីស័កចំនួន៤,០៤២នាក់ស្រី១,៦២៨នាក់ ត្រូវបានធ្វើតេស្តសំណាក់វិភាពមានចំនួន៨៣៣នាក់ស្រី៤០១នាក់ម្នាក់ធ្វើតេស្ត២ទៅ៣ដងរហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃធ្វើចត្តាឡីស័កនិងធ្វើតេស្តវិជ្ជមានចំនួន២០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here