រដ្ឋបាលក្រុងស្វាយរៀងឈប់យោគយល់ចុះអនុវត្តវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនចូលចិត្តលក់ដូររំលោភយកចំណីផ្លូវសាធារណះនិងបានកាត់សំយ៉ាបឡូយមុខផ្ទះនៅជុំវិញផ្សារវាលយន្ត

0
28

ខេត្តស្វាយរៀង៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង លោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀងឈប់យោគយល់ដឹកនាំកំលាំង
អនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនលក់ដូររំលោភយកចំណីផ្លូវសាធារណះបង្កស្ទះចរាចរណ៍បន្ទាប់ពីណែនាំជាច្រើនលើកច្រើនសារនៅតែរឹងទទឹងរឹងរូសមិនឈឺក្បាលដោយមិនព្រមអនុវត្តតាមនៅជុំវិញផ្សារវាលយន្តស្ថិតក្នុងភូមិវាលយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

ការចុះអនុវត្តនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២១ដោយមានការចូលរួមពីលោកកែនរិទ្ធីអធិការនគរបាលក្រុងមេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថក្រុងមន្ត្រីរដ្ឋបាលក្រុងប្រជាការពារភូមិនិងម្ចាស់ភាស៊ីផ្សារជាច្រើនរូបផងដែរ។

លោក សរ សុដានីអភិបាលរងក្រុងបានអោយដឹងថារដ្ឋបាលក្រុងស្វាយរៀងបានចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសារក៏ដូចជាតាមរយះការចាក់មេក្រូ លាយលក្ខ័អក្សរនិងគ្រប់មធ្យោបាយផ្សេងៗដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករអោយមានចូលរួមសហការជាមួយរដ្ឋបាលក្រុង។

ហើយការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះគឺធ្វើដើម្បីផលប្រយោជន៏រួមមិនមែនបុគ្គលណាមួយនោះទេដោយក្នងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវកដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៏អោយបានល្អ ធំំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។

លោកបានបន្តទៀតថាហើយបើកាលណាបងប្អូនក្រុមអាជីវកររៀបចំលក់ដូរមានសណ្ដាប់ធ្នាប់ល្អមានលំហូរចរាចរណ៍ធំនោះគឺងាយស្រួលដល់ការធ្វើដំណើររបស់អតិថិជនទិញមុខទិញទំនិញបន្លែរនិងរបរផ្សេងៗមានចិត្តសប្បាយរីករាយចំណែកបងប្អូនលក់ដូរវិញក៏មានចិត្តសប្បាយក្នុងការលក់ដូររបស់របរទំនិញនិងធ្វើឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

ប៉ុន្តែមានបងប្អូនលក់ដូរមួយចំនួនធ្វើតម្រាប់តាមគ្នាដោយមិនគិតពីផលប្រយោជន៍រួមដោយគិតយកតែឈ្នះចាញ់រៀងៗខ្លួនដើម្បីតែបានលក់ដូរបំពានលើចំណីផ្លូវនោះហើយលោកក្នុងនាមអាជ្ញាធរក្រុងក៏មិនសប្បាយចិត្តដែរ។

លោកតាំងនាមអាជ្ញាធរក្រុងស្វាយរៀងសូមធ្វើការក្រើនរំលឹកដល់បងប្អូនក្រុមអាជីវករសូមចូលរួមសហការជាមួយនិងអនុវត្តតាមរបស់រដ្ឋបាលក្រុងស្វាយរៀងក្នុងការរៀបចំសណ្ដាប់ធ្នាប់
ប៉ុន្តែក៏នៅមានបងប្អូនមួយចំនួនតូចមិនអនុវត្តតាមហាក់បីដូចជាមើលស្រាលដល់ក្រុមការងារ ខ្លះសំដីមិនល្អមិនពិរោះស្ដាប់ប៉ុន្តែអាជ្ញាធរគឺបំពេញតាមតួនាទីភារកិច្ចដើម្បីបញ្ជ្រាបដល់បងប្អូនចូលរួមស្មារតីទទួលខុសត្រូវទាំងអស់គ្នា។

លោកក៏បានសំណូមពរដល់បងប្អូនក្រុមអាជីវករដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅជុំវិញផ្សាវាលយន្តក៏ដូចជាទូទាំងក្នុងក្រុងស្វាយរៀងនិងតាំងឡូយសំយាបមុខផ្ទះលើចំណីផ្លូវនិងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀងត្រូវកាត់ចេញដោយខ្លួនឯងសូមកុំរង់ចាំដល់តែអាជ្ញាធរចុះអនុវត្តដោយប្រើធម៏ក្ដៅនៅពេលនេះហើយធ្វើអោយមានផលប៉ះពាល់ដល់សម្ភារះ និងខាតពេលវេលាផលប្រយោជន៍របស់បងប្អូនហើយបានស្រែកថាអយុត្តិធម៌អាជ្ញាធរប្រើធម៏ក្ដៅនោះគឺមិនពិតទេជាក់ស្ដែងដើម្បីចង់អោយបងប្អូនមានការប្រែក្លាយជាអាជីវករលក់ដូរគំរូសម្រាប់ខេត្តស្វាយរៀងហើយសង្ឃឹមជឿជាក់ថាបងប្អូនគឺអាចធ្វើទៅបានផងដែរ។ដោយជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here