ឃុំចំណាក្រោម មានជើងខ្លាំងម្នាក់ ពូកែប្រើរល្បិចកល់ អាងខ្នងអ្នកធំមកបំផ្លាញព្រៃលិចទឹកនៅតំបន់ហាមឃាត់ព្រំប្រទល់ជាប់នឹងឃុំសំព្រោជ

0
132

===========================

ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អ្នកសារព័ត៌មានយើងបានទទួលនៅព័ត៌មានយ៉ាងជាក់លាក់ដូចមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក៏ដូចក្រុមការងារដែលចុះទៅត្រួតពិនិត្យនៅលើផ្ទៃដីដែលមានតំបន់ហាមឃាត់មិនឲ្យអាស្រ័យផលដាច់ខាតក៏ប៉ុន្តែប្រជាពលរដ្ឋក៏ដូចក្រុមការងារដែលបានចុះទៅដល់ទីនោះផ្ទាល់ហើយបានបាញ់ចំណុច utdm និងចំណុច gps នៅក្នុងភូមិសាស្ត្រនោះស្រាប់តែផ្ទុះឡើងមានឈ្មោះចេង ប៊ុនធឿនរស់នៅ ភូមិសណ្ដាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ

បានយកត្រាក់ទ័រទៅឈូសឆាយដីព្រៃលិចទឹកដែលជាជម្រកសម្រាប់ឲ្យត្រីពងកូននៅចំណុចក្បាលស្ទឹង ឬគេហៅថាចំណុច គុម្ពឬស្សីជាប់នឹងព្រំប្រទល់ឃុំសំព្រោជ និងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បើតាមសេចក្ដីរាយការណ៍បានបន្តទៀតថាឈ្មោះចេង ប៊ុនធឿន នេះមិនដែលខ្លាចជំនាញណាទេធ្វើអីគាត់តែងតែនិយាយអួតអាងយកខ្នងអ្នកធំមកប្រើ ដើម្បីបំផ្លាញព្រៃលិចទឹកនៅតំបន់ហាមឃាត់នោះ អាជ្ញាធរមូលដ្ឋានមួយចំនួនខ្លាចមិនហ៊ានហើបមាត់ផង

បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរនៅមូលដ្ឋានបានចោទសួរទៅថ្នាក់ដឹកនាំទាំងអស់ថាតើមនុស្សបំផ្លាញព្រៃលិចទឹករបៀបនេះហើយអាងខ្នងនៅពីក្រោយជាអ្នកធំប៉ុណ្ណាបានជាហ៊ានទៅឈូសឆាយបំផ្លាញព្រៃសម្រាប់ត្រីពងកូនបន្តពូជនៅរដូវវស្សា ហាក់បីដូចជាបំផ្លាញជាតិទាំងមូលជារៀងរាល់ឆ្នាំប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានព្រមទាំងសមត្ថកិច្ចបានសង្កេតឃើញឈ្មោះចេង ប៊ុនធឿននេះតែងតែឆ្លៀតឱកាសឆក់ឈូសឆាយព្រៃលិចទឹកជារាងរហូតមិនដែលឃើញសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ

សូម្បីតែអ្នកសារព័ត៌មានយើងមួយចំនួនក៏ធ្លាប់ឮល្បីឈ្មោះចេង ប៊ុនធឿននេះដែលកន្លងមក មែនទែនទៅប្រជាពលរដ្ឋតក៏ដូចអាជ្ញាធរមូលដ្ឋានព្រមទាំងមន្ត្រីរាជការនឹងសមត្ថកិច្ច ពួកគាត់នាំគ្នាហួសចិត្តហើយឆ្ងល់ថាម៉េចក៏គេហ៊ានម្ល៉េះម្យ៉ាងទៀតឃើញជំនាញបានចុះទៅជាញឹកញាប់ដែរនៅ កន្លែងលោកចេង ប៊ុនធឿនឈូសឆាយប៉ុន្តែមិនដឹងថាយ៉ាងនៅធ្វើបានដោយរលូន ជាចុងក្រោយប្រជាពលរដ្ឋព្រមទាំងអាជ្ញាធរមូលដ្ឋានសូមសំណូមពរទៅថ្នាក់ដឹកនាំខេត្តកំពង់ធំជាពិសេសឯកឧត្តមសុខ លូអភិបាលនៃគណៈអភិបាលខេត្តលោកតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជនណាដែលប្រព្រឹត្តនូវអំពើខុសច្បាប់ផ្ទុយនឹងការណែនាំរបស់រដ្ឋបាលខេត្ត សូមឯកឧត្តមមេត្តាជ្រាបពីព័ត៌មានខាងលើនេះផងទាន។

 

LEAVE A REPLY

Please enter your comment!
Please enter your name here