បុរសចំណាស់ម្នាក់ជិះម៉ូតូដឹកដើមត្រាវច្រើន ហើយក៏ជ្រុលចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក ត្រូវម៉ូតូនិងដើមត្រាវ សង្កត់ពីលើបណ្ដាលឲ្យឈ្លក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

0
47

(កំពង់ធំ)៖ បុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗខណៈពេលកំពុងជិះម៉ូតូដឹកដើមត្រាវជាច្រើន ហើយក៏ជ្រុលចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក ត្រូវម៉ូតូ និងដើមត្រាវ សង្កត់ពីលើបលិចក្នុងទឹកណ្ដាលឲ្យឈ្លក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង១៨ : ០៩ នាទីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ នៅត្រង់ចំណុចអាងទឹកជីវភាព ក្នុងភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ ទឹម យ៉ាន់ ភេទប្រុស អាយុ ៦២ឆ្នាំជនជាតិខ្មែរ នៅភូមិបុស្សស្បែង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ ហម ថុល ភេទប្រុស អាយុ ៥៨ឆ្នាំជនជាតិខ្មែរ ជាប្រជាការពារនៅភូមិជីវភាព ឃុំអណ្តូងពោធិ៍បានបញ្ជក់ថា កាលពីថ្ងៃទី១៤ -១ -២០២១ វេលាម៉ោប្រហែល ១៨:០០នាទី មានក្មេងវាបេះពុទ្រា្ធបានរត់មកប្រាប់ខ្លួនថា វាឃើញមនុស្សជិះម៉ូតូឌុបដើមត្រាវធ្លាក់ចូលប្រឡាយទឹកនៅខាងត្បូងជាប់មាត់អាងភូមិជីវភាព ភ្លាមនោះខ្លួនក៏នាំកំលាំងប្រជាការពារទៅចំនួន៣នាក់ នឹងខ្លួនទៅដល់កន្លែងកើតហេតុឃើញម៉ូតូនិងដើមត្រាវសង្កត់ពីលើមនុស្សលិចទៅក្នុងទឹកឃើញតែជើងមួយខាងពួកខ្លួនឃើញដូច្នេះក៏នាំគ្នាទាញដើមត្រាវចេញនឹងម៉ូតូនិងលើកស្រង់មនុស្សមក បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏ទូរស័ព្ទ ប្តឹងសមត្ថកិច្ច។

ទទួលព័ត៌មានភ្លាមសមត្តកិច្ចជំនាញស្រុក បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលអណ្តូងពោធិ៍ និងអាជ្ញាធរ ភូមិ ឃុំ ព្រមទាំងគ្រួសារសព បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសព តាមការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ។ ហើយបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ ទឹម យ៉ាន់ ស្លាប់ដោយសារលង់ទឹកមូលហេតុ: ជនរងគ្រោះស្លាប់បណ្តាលមកពីជិះម៉ូតូដឹកដើមត្រាវច្រើន ក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹក ត្រូវម៉ូតូនិងដើមត្រាវ សង្កត់ពីលើឈ្លក់ទឹកស្លាប់តែម្តង។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញ
បានធ្វើកំណត់ហេតុប្រគល់សាកសព ជូនទៅក្រុមគ្រួសារដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here