រដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ

0
31

(កំពង់ធំ)÷ -នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១
រដ្ឋបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន ដែលបំពេញការងារនៅក្នុងខេត្តកំពង់ធំ ដើម្បីរដ្ឋបាលខេត្ត ក្រុង ស្រុកនិង
មន្ទីរអង្គភាពទាំងអស់ រួមសហការគ្នាជាមួយអ្នកសារព័ត៌មានដោយ ចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនៃការដឹកនាំរបស់ខ្លួន។
និងស្ដាប់នូវបញ្ហាប្រឈមមួយចំនួនរបស់អ្នកសារព័ត៌មាន ក្នុងការប្រកបរបរវិជ្ជាជីវៈយកព័ត៌មានយកមក ជជែកគ្នាដើម្បីដោះស្រាយ ។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម សុកហៃ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីអ្នកសារព័ត៌មាន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង/ ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តផងដែរ។
បន្ទាប់ពីអង្គប្រជុំស្ដាប់របាយការណ៍របស់លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេតជុំវិញសកម្មភាពរបស់អ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ធំនិងការលើឡើង របស់អ្នកសារព័ត៌មានមួយមក។

ឯកឧត្តម សុក ហៃ បានសំណូមពរសូមឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវមកចុះបញ្ជីអ្នកសារព័ត៌មាននៅមន្ទីរព័ត៌មានខេត្ត និងសូមឱ្យពង្រឹងវិជ្ជាជីវៈរបស់ខ្លួន តាមក្រមសីលធម៌វិជ្ជាជីៈអ្នកសារព័ត៌មាន ខិតខំស្វែងរកព័ត៌មានពិតមកចុះផ្សាយ ហើយជាពិសេសមិនត្រូវស្ដាប់តែម្ខាង ហើយចុះផ្សាយតែម្ខាងទេ។អ្នកសារព័ត៌មានទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ នូវក្រមសីលធម៌វិជ្ជាជីវៈ និងគោរពតាមគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្នៃការពិត ។

ឯកឧត្តម សុក ហៃ ក៏បានស្នើសុំឱ្យសាលាក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ រួមសហការគ្នាជាមួយអ្នកសារព័ត៌មាន ចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនៃការដឹកនាំរបស់យើង។ សូមឲ្យអ្នកសារព័ត៌មានទាំងអស់ផ្សព្វផ្សាយនូវជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជាគឺត្រូវពាក់ម៉ាស់ រក្សាអនាម័យឲ្យបានល្អ និងនៅគម្លាតពីគ្នាចាប់ពី១.៥០ម៉ែត្រ ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

LEAVE A REPLY

Please enter your comment!
Please enter your name here