បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់នៅក្រុងសិរីសោភ័ណនិង ស្រុកមង្គលបូរី និងរឹបអូសវត្ថុតាងមួយចំនួន

0
41

បន្ទាយមានជ័យ ៖

អាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបករណីគ្រឿងញៀននៅ២ក្រុង ស្រុក ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសវត្ថុតាងមួយចំនួនកាលពីថ្ងៃទី១៤និង១៥ខែមករាឆ្នាំ២០២១ ។

យលោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខនៃកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ យោងការចាត់តាំងពី លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀនអាវុធខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ ចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ។

ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០១កូនថង់ ទម្ងន់៣,៥៨ក្រាម,ថ្នាំគ្រាប់WY ចំនួន១,៥គ្រាប់ ទម្ងន់០,៤៨ក្រាម,ម៉ូតូចំនួន០២គ្រឿង និងសម្ភារៈមួយចំនួនទៀត នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ហើយបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

លោកវរសេនីយ៍ទោ ធៀម ភក្តី បានបន្តថា ៖ ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ ថាន់ ប៊ុនធា ហៅ ធុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

២-ឈ្មោះ ហិន ហាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្រោយពីសាកសួរ ទើបរកបានចម្លើយបន្ថែម រួចទើបកម្លាំងអាវុធហត្ថជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកមង្គលបូរី បន្តទៅឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ ណាន់ ផុន ហៅ គា ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពទទួលចុសត្រូវលើបទល្មើសជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នោះមែន ដោយសារការបបួលនិងការបង្ខិតបង្ខំ ។

ជនសង្ស័យនិងវត្ថុតាងត្រូវបាន កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់កាលពីថ្ងៃទី១៦ខែមករា ។

LEAVE A REPLY

Please enter your comment!
Please enter your name here