ហាង តូ តូ ម្ញូសុិក នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង បង្កប់នូវល្បែងសុីសង ពលរដ្ឋសូមអោយអាជ្ញាធរក្រុងស្វាយរៀងមេត្តាចុះពិនិត្យ និងបង្ក្រាបផងទាន !

0
68

ខេត្ដស្វាយរៀង ៖ ពលរដ្ឋរស់នៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង សូមអោយអាជ្ញាធរក្រុងស្វាយរៀងមេត្តាចុះពិនិត្យ និងបង្ក្រាបផងទាន នៅហាងមួយដែលមានយីហោឈ្មោះថា តូ តូ ម្ញូសុិក មានបង្កប់នូវល្បែងសុីសងច្រេីនប្រភេទដែលកំពុងនិងដំណេីការលេងជារៀងរាល់ថ្ងៃ ដែលមានអ្នកញៀនល្បែងសុីសងជាច្រើននាក់ចូលទៅលេង និងចាញ់ឈ្នះរាប់សែន រាប់លានផងដែរ។

បើយោងតាមប្រភពច្បាស់ការ ពីអ្នកចេញចូលលេងល្បែង ទីតាំងខាងលើបានឲ្យដឹងថាទីតាំងនេះគឺជាក្ដីសុខសាន្ដសម្រាប់ពួកគេលេងដោយគ្មានក្ដីព្រួយបារម្ភហេីយគ្មានសមត្ថកិច្ចណាមករំខានដែរ។

ហើយអ្វីដែលសំខាន់ទៀតនោះគេសង្កេតឃើញថា បទល្មើសចោរកម្មក៏កើតឡេីងដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។

ពាក់ព័ន្ធនឹងករណីនេះដែរប្រជាពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសលោកអធិការនគរបាលក្រុងស្វាយរៀង មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកបង្កប់នូវល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

សូមរំលឹកថាកន្លងមកសម្តេច ក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។

កន្លងមកមានទីតាំងមួយចំនួនដែលបង្កប់ល្បែងស៊ីសង ក្នុងមូលដ្ឋានក្រុងស្វាយរៀង គេសង្កេតឃើញអាជ្ញាធរពាក់ព័ន្ធតែងតែចុះបង្ក្រាប ប៉ុន្តែផ្ទុយទៅវិញនៅមានទីតាំង បើកលួចលាក់ល្បែងស៊ីសងខុសច្បាប់មួយចំនួនទៀតនៅក្នុងមូលដ្ឋានសង្កាត់ស្វាយរៀងមិនទាន់បង្ក្រាប។

ជាក់ស្ដែង ហាង តូ តូ ម្ញូសុិក បានបង្កប់នូវល្បែងសុីសង ក្នុងទឹកដីភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ដស្វាយរៀង មិនទាន់ឃើញមានការបង្ក្រាបនោះទេ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មាន(UMA TV ONLINE)យើងមិនអាចសុំការបញ្ជាក់ពីម្ចាស់ហាងខាងលើនេះបានទេ។ អង្គភាពសារព័ត៌មានយើងរង់ចាំបកស្រាយរៀងរាល់ម៉ោងធ្វើការ

LEAVE A REPLY

Please enter your comment!
Please enter your name here