ស្រះ បង្ហូរទឹកស្អុយ មួយកន្លែង កំពុងតែជះក្លិនស្អុយ

0
29

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្រះ បង្ហូរទឹកស្អុយ មួយកន្លែង នៅក្នុងភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងតែជះក្លិនស្អុយធ្វើឲ្យប៉ះពាល់បរិស្ថានដល់ប្រជាពលរដ្ឋរាប់រយគ្រួសារនិងសាលារៀនបឋមសិក្សាផ្ទះវាល ធ្វើឲ្យប៉ះពាល់សុខភាពលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សរាប់រយនាក់ នៅពេលខ្លះលោកគ្រូ អ្នកគ្រូកំពុងតែបង្រៀនសិស្សដល់ពេលជះក្លិនស្អុយមកទ្រាំស្ទើរតែមិនបាននៅក្នុងសាលា រីឯប្រជាពលរដ្ឋវិញដែលរស់នៅប្រហែលជា 200 ម៉ែត្រជុំវិញពីកន្លែងស្រះដែលផ្ទុកឧស្ម័នស្អុយនោះពួកគាត់សម្រាន្តមិនលក់បក់មិនរហើយទេដោយសារតែក្លិនស្អុយនេះវាជះឥទ្ធិពលយ៉ាងខ្លាំងមកលើពួកគាត់ ជាពិសេសស្រះដែលផ្ទុក ឧស្ម័នស្អុយនេះគឺធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់នៅផ្លូវវាងក្រុង ព្រោះអីស្រុកស្ទោងជាស្រុកមួយដែលភ្ញៀវជាតិនិងអន្តរជាតិមិនអាចឆ្លងកាត់ហួសបានទេតែងតែឈប់ទិញត្រីងៀតឬក៏សាច់ក្រពើសាច់ក្រកសាច់គោងៀតផ្សេងៗផងដែរ ផ្ទះដែលធ្វើត្រីងៀតបង្ហូរទឹកសំអុយបំពិលប្រជាពលរដ្ឋរាប់រយគ្រួសារនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សរាប់រយនាក់នោះ ប្ដីមានឈ្មោះសម្បត្តិ ប្រពន្ធឈ្មោះមី រស់នៅភូមិលាបទង ឃុំទ្រាស្រុកស្ទោងខេត្តកំពង់ធំ

រីឯអាជ្ញាធរមូលដ្ឋានវិញហាក់បីដូចជាមិនអើពើចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនឹងសិស្សានុសិស្សសោះនៅពេលដែលអ្នកសារព័ត៌មានយើងបានខលទៅសួរនាំលោកអភិបាលរងស្រុកដែលទទួលផែនគ្រប់គ្រងបរិស្ថាននៅក្នុងស្រុកស្ទោងលោកបានឆ្លើយថាលោកនឹងឲ្យប្រធានការិយាល័យ កសិកម្មចុះទៅត្រួតពិនិត្យ ក៏ប៉ុន្តែប្រជាពលរដ្ឋបាននិយាយរិះគន់ថាឃើញតែចុះតែស្អុយនៅតែស្អុយដដែល ឬមួយទុកឲ្យបុគ្គលម្នាក់ពីរនាក់នោះរស់នៅបានសុខស្រួល ឱ្យប្រជាពលរដ្ឋនិងសិស្សានុសិស្សព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិដែលឆ្លងកាត់ស្រុកស្ទោង រងការប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ឬមួយយ៉ាងណា?…..?ចំណែកលោកប្រធានការិយាល័យកសិកម្មស្រុកវិញតេមិនលើកទូរស័ព្ទ ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋនឹងលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សសូមសំណូមពរទៅឯកឧត្តម អភិបាលខេត្តកំពង់ធំព្រមទាំងគ្រប់មន្ទីរពាក់ព័ន្ធទាំងអស់ មេត្តាបិតកន្លែងធ្វើត្រីងៀតមួយកន្លែងនេះផងទានរងការប៉ះពាល់ខ្លាំងណាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here