ជនសង្សយ័ចំនួន០៣នាក់ ជាមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមជាមួយវត្ថុបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់

0
17

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១៧.មករា.ឆ្នាំ២០២១នេះជនសង្សយ័ចំនួន០៣នាក់ ជាមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុករមាសហែក បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀន០១លើកដោយបានឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់:

១.ឈ្មោះ ណុំ រិត ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក។
២.ឈ្មោះ ជិន សាវង់ ភេទប្រុស អយុ២៧ឆ្នាំ រស់នៅរមាសហែក ឃុំអំពិល ស្រុករមាសហែក។
៣.ឈ្មោះ ឡុច សារឿន ភេទប្រុស រស់នៅ ស្រុករមាសហែក ខេត្តស្វាយរៀង និងបានដកហូតវត្ថុតាងរួមមាន -ថ្នាំញៀនមេតំហ្វេតាមីនចំនួន៤៥កញ្ចប់តូច – ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន០៩គ្រាប់- ទូរសព្ទ័ដៃ០៤គ្រឿងព្រមទាំងឧបករណ៍ សំភារះប្រើប្រាស់មួយចំនូនទៀត។ដោយ៖ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here