សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណដល់ លោកឧកញា គិត ម៉េង ដែលបានជួយឧបត្ថម្ភថវិកា 20 ម៉ឺនដុល្លារ ដល់ការសាងសង់ ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ នៅខេត្តកោះកុង

0
27

ខេត្តកោះកុង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១លោកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបអញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការ ព្រមទាំងអ្នកពាក់ព័ន្ធនានាជាច្រើនរូប។ បើតាមមតិស្វាគមន៍ និងរបាយការណ៍លទ្ធផលការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង ដោយឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នាពេលនេះជីតឈានដល់សម្រេចផែនការជាងពាក់កណ្តាលហើយ និងមានការចូលរួមឧបត្ថមពីសប្បុរសជនក្នុងនិងក្រៅស្រុក មានទំហំទឹកប្រាក់ជិត៣លានដុល្លាសហរដ្ឋអាមេរិក។

បន្ទាប់មកសម្តេចពិជ័យសេនា ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានផ្តល់អនុសាសន៍ណែនាំ និងពិធីប្រគល់ប័ណ្ណសរសើរ ជូនសប្បុរសជន ជាតិ អន្តរជាតិ ដែលបានជួយគាំទ្រដល់គំនិតផ្តួចផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។

ក្នុងឱកាសនោះសម្តេចពិជ័យសេនា ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានសម្តែងការកោតសសើរ និងថ្លែងអំណរគុណដល់ លោកឧកញ៉ា គិត ម៉េង ក្នុងការជួយឧបត្ថម គាំទ្រ ដល់គំនិតផ្តួចផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះនៅក្នុងទឹកដីខេត្តកោះកុង និងបានឧបត្ថមជាថវិកាផ្ទាល់ខ្លួន ដល់ទៅម្ភៃម៉ឺនដុល្លា និងមានជាបន្តបន្ទាប់ទៀត។
សម្តេចពិជ័យសេនា ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ នៅខេត្តកោះកុង មានប្រសាស្ត្រឲ្យថា៖ ការសាងសង់វិមានឈ្នះ ឈ្នះឬស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះនៅក្នុងទឹកដីខេត្តកោះកុងក្នុងទសវត្សថ្មីនេះ មិនត្រឹមតែ ប្រមូលនូវតឹកតាង ប្រវត្តិសាស្ត្រកាលពីសម័យតស៊ូក្នុងរបបខ្មែរក្រហមទុកសំរាប់ឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងប៉ុណ្ណោះទេ វាអាចជាទីរមណីយ៍ដ្ឋាន មួយដ៏មានសក្តានុពលផ្នែកទេសចរណ៍ផងដែរ ខណៈជុំវិញស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ពោរពេញដោយសក្តានុពលអេកូទេសចរណ៍ធម្មជាតិ សំរាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកលំហែរអារម្មណ៍និងស្រាវជ្រាវប្រវត្តិសាស្ត្រតាមភាពជាក់ស្តែង ដែលក្រុមការងារគណៈកម្មការសាងសង់ បានប្រមូលមកដាក់តាំងបង្ហាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here