មន្ត្រីជំនាញរកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្ដែកចំនួន ១៥ គីឡូក្រាមនៅផ្សារកំពង់ចកស្រុករំដួល ខេត្តស្វាយរៀង

0
25

ខេត្តស្វាយរៀង៖មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្តបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដីនៅព្រឹកថ្ងៃទី ១៩ខែមករាឆ្នាំ២០២១នេះបានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង។

លោកផឹង និលបានឲ្យដឹងថាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយពីការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាពពុះសណ្តែកចំនួន ១៥ Kg មានសារធាតុគីមី ( Borax ) នំចំរុះ ចំនួន ១៧ Kg ( ខូចគុណភាព )ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

លោកបានបន្តថាទំនិញដែលមានសារធាតុគីមីបូរ៉ាក់នេះកាលណាយើងបរិភោគវានាំប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរពិសេសក្រពះ ពោះវៀន ក្រលៀនជាដើម។ដូច្នេះក្នុងនាមប្រធានសាខា(កបប)ខេត្តសូមធ្វើការអំពាវនាវដល់អាជីវករ ត្រូវសហការជាមួយមន្ត្រីជំនាញ ក្នុងធ្វើតេស្តរកសារធាតុគីមីហាមឃាត់ និងរកទំនិញដែលខូចគុណភាព ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់សុខមាលភាព ទាំងអ្នកប្រើប្រាស់ និងអ្នកលក់ឱ្យមានសុខភាពល្អទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here