មាសប៊ុនធឿនហៅមែលមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកំពង់ប្រើអំណាចទៅលើប្រជានេសាទតាមដងទន្លេសាបក្នុងខេត្តពោធិ៍សាត់

0
16

ខេត្តពោធិសាត់៖ស្របពេលជម្ងឺកូវិដវាយលុករដ្ឋាភិបាល ក៍ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នអំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នការពារអោយបានគ្រប់ៗគ្នានោះ លេចចេញព័ត៌មានពីប្រជាពលរដ្ឋជាអ្នកនេសាទនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា លោក មាស ប៊ុនធឿន (ហៅម៉ែល) ជាមន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តពោធិសាត់ បានដើរជម្រិតទារប្រាក់ពីប្រជានេសាទតាមដងទន្លេសាបក្នុងទឹកដីខេត្តពោធិសាត់ ក្នុងម្នាក់ៗចាប់ពី១លានរៀលទៅ២លានរៀល ហើយអ្នកខ្លះទៀតមានទ្រង់ទ្រាយធំជម្រិតទាររហូតដល់រាប់សិបលានរៀលទៀតផង ជាថ្នូរនិងការបិទភ្នែក បិទត្រចៀក បើមិនដូច្នេះទេ និងមានការចុះបង្ក្រាបអនុវត្តវិធានការណ៍យ៉ាងធ្ងន់ធ្ងរបំផុត ។

ការជម្រិតនិងការគម្រាមកំហែងបែបនេះធ្វើអោយប្រជាពលរដ្ឋមានការឈឺចាប់ និងថ្នាំងថ្នាក់យ៉ាងខ្លាំង និងមានការរិះគន់ទៅលើការដឹកនាំរបស់អាជ្ញាធរខេត្តដោយមិនបានមើលអោយបានគ្រប់ជ្រុងជ្រោយបណ្តែតបណ្តោយអោយមន្ត្រីរូបនេះដើរធ្វើបាបប្រជាពលរដ្ឋជាអ្នកនេសាទបែបនេះ ។

ប្រជាពលរដ្ឋនៅតំបន់នោះ បានលើកឡើងទៀតថា ប្រសិនបើមានការបង្ក្រាបដូចការអះអាងរបស់មន្ត្រីនគរបាលសេដ្ឋកិច្ច ឈ្មោះ មាស ប៊ុនធឿន (ហៅម៉ែល)គឺពួកគាត់គាត់ពិតជាមិនមានយោបល់ជំទាស់អ្វីឡើយ.សូមអោយតែការបង្ក្រាបទាំងនោះធ្វើអោយបានជាទូទៅកុំអោយមានការបង្ក្រាបតែអ្នកគ្មានលទ្ធភាពបង់លុយតាមការជម្រិតទាមទាររបស់លោកនោះ.ព្រោះថាជារឿយៗគេសង្កេតឃើញថាការចុះបង្ក្រាបបទល្មើសនេសាទទាំងឡាយគឺធ្វើឡើងតាមតំបន់ដែលមិនបានអោយផលប្រយោជន៍ដល់ក្រុមអ្នកចុះបង្ក្រាបតែប៉ុណ្ណោះចំពោះទីតាំងដែលខ្លួនបានទទួលការដូបំពេញចិត្តហើយនោះគឺរស់នៅប្រព្រឹត្តបទល្មើសយ៉ាងរលូន ។

ប្រជាពលរដ្ឋជាអ្នកនេសាទសំណូមពរ ឯកឧត្តម អភិបាលខេត្តលោកម៉ៅធនិន្នមេត្តាជួយពិនិត្យនិងតាមដានមន្ត្រីមួយចំនួនដែលមានតួនាទីតាមដងទន្លេសាបមុនចុះបង្ក្រាបសូមមេត្តាសហការណ៍ជាមួយមន្ត្រីជំនាញនិងអាជ្ញាធរជៀសវាងការចុះបង្ក្រាបជាលេសដើម្បីគំរាមជម្រិតយកប្រាក់ពីប្រជាពលរដ្ឋប៉ុណ្ណោះ ។

សូមរម្លឹកថាបើយោងសេចក្តីរាយការណ៍អះអាងថាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ដែលដឹកនាំដោយលោក មាស ប៊ុនធឿន (ហៅម៉ែល) នាយផ្នែកនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចទទួលបន្ទុកផែននេសាទកាលពីវេលាម៉ោង៣ជាងរសៀលល្ងាច ថ្ងៃទី១៩ខែមករា ឆ្នាំ២០២១ ក៍បានចុះជម្រិតទារប្រាក់ពីប្រជានេសាទមួយគ្រួសារដែលមានឈ្មោះនៅក្នុងវីដេអូរធ្វើបទសម្ភាសន៍ចំនួនចាប់ពី១លានរៀលទៅពីរលានរៀល នៅត្រង់ចំណុចចុងព្រែកអ្នកតាស្ដេចក្មេងស្ថិតក្នុងតំបន់ក្រចាប់ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ព្រំប្រទល់ជាប់ខេត្តពោធិសាត់ ។

យោងតាមប្រជាពលរដ្ឋបានអះអាងថាក្រុមមន្ត្រីនគរបាលមានគ្នាចំនួន៤នាក់ទៅប្រាំនាក់ប្រដាប់ដោយអាវុធខ្លី១ដើម បានធ្វើការគម្រាមកំហែងលើប្រជានេសាទដាក់របាំងលបនៅចំណុចខាងលើ ធ្វើអោយម្ចាស់ភ័យស្លន់ស្លោ ដោយខ្លាចការគម្រាមកំហែងចាប់ដាក់ខ្នោះយកទៅដាក់ពន្ធនាគារនៅខេត្តពោធិសាត់ ។

បើទោះប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យនិងបានចេញបញ្ញត្តិ និងអនុសាន៍ល្អៗដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមបម្រើប្រទេសជាតិ.សង្គមនិងប្រជាពលរដ្ឋ ។ ក្នុងនោះផងដែរមានពាក្យស្លោកមួយចំនួនបានលើកឡើងថា«ធ្វើជាមន្ត្រីត្រូវបម្រើរាស្ត្រ.មិនមែនធ្វើជាចៅហ្វាយរបស់រាស្ត្រឡើយ» «អំពើពុករលួយធ្វើអោយបែកបាក់ក្នុងសង្គម»

«អំពើពុករលួយធ្វើអោយរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គមជាតិ» ជាដើម ។

តែផ្ទុយទៅវិញមន្ត្រីក្រោមឱវាទមួយចំនួនតូចមិនបានអនុវត្តតាមឡើយបែរជាអនុវត្តផ្គើននិងអនុសាសន៍របស់សម្តេចក៍ដូចជាផ្គើននិងច្បាប់ផងដែរ ដោយយកតួនាទី ទៅធ្វើអាជីវកម្មដើម្បីរកលាភសក្ការៈដាក់ហោប៉ៅទៅវិញ។

តួយ៉ាងដូចជាសកម្មភាបរបស់មន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តពោធិសាត់បានយកតួនាទីរបស់ខ្លួនដើរជម្រិតប្រជាពលរដ្ឋដែលជាអ្នកនេសាទតាមដងទន្លេសាបនៃទឹកដីខេត្តពោធិសាត់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here